ក្រោយពេលសម្រាលកូនរួច អ្នកម្តាយមួយចំនួនអាចមានអាការៈគ្រុនក្តៅ ឈឺក្បាល និងក្តៅខ្លួន ដោយសារតែប្រតិកម្មនៅពេលដែលរាងកាយផ្លាស់ប្តូរ។ ការព្យាបាលជំងឺគ្រុនក្តៅមិនចំណាយពេលយូរនោះទេ ហើយវាក៏មិនបង្កគ្រោះថ្នាក់អ្វីដែល ប៉ុន្តែបើអាការៈគ្រុនក្តៅ អមជាមួយរោគសញ្ញាផ្សេងទៀត វាអាចជាជំងឺឆ្លងធ្ងន់ធ្ងរ ហើយត្រូវតែធ្វើការព្យាបាលជាបន្ទាន់។
មកដឹងពីរោគសញ្ញានៃជំងឺគ្រុនក្តៅក្រោយពេលសម្រាលកូន៖
ថ្ងៃដំបូងបន្ទាប់ពីសម្រាលកូន ប្រសិនបើអ្នកម្តាយមានរោគសញ្ញាក្តៅខ្លួន ឈឺក្បាល ត្រូវបានគេចាត់ទុកថាជាជំងឺគ្រុនក្តៅធម្មតា ដែលកើតឡើងដោយសារតែរាងកាយអស់កម្លាំងពីការសម្រាលកូន និងការរលោកកោសិកាផ្សេងៗពីការសម្រាលកូន ឬវះកាត់។
១.ក្តៅខ្លួនខ្លាំង ឈឺចង្កេះ នោមញឹក ឈឺពោះផ្នែកខាងក្រោមពេលបញ្ចេញនោម (រោគសញ្ញានេះអាចកើតមានក្រោយសម្រាលបាន ២ទៅ៣ថ្ងៃ)។
២.ក្តៅខ្លួនខ្លាំង ញាក់ ឈឺទ្រូង សុដន់ឡើងក្រហមខ្លាំង (រោគសញ្ញានេះអាចកើតមានក្រោយពេលសម្រាលបាន៧ថ្ងៃ)។
៣.ក្តៅខ្លួនខ្លាំង ឈឺចាប់ ហើម ពេលយកដៃសង្កត់លើជើងមានការឈឺចាប់កើតឡើង(រោគសញ្ញានេះអាចកើតមានក្រោយពេលសម្រាលកូនបាន៥ទៅ៦ថ្ងៃ)។
៤.គ្រុនខ្លួនខ្លាំង ឈឺពោះ ឈឺក្នុងស្បូន ទឹកមាត់មានពណ៌ខ្មៅ មានបរិមាណច្រើន និងក្លិនមិនល្អ(រោគសញ្ញានេះអាចកើតមានអាចកើតឡើងក្រោយពេលសម្រាល៥ទៅ៦ថ្ងៃ)។
ជំងឺគ្រុនក្តៅធ្ងន់ធ្ងរក្រោយពេលសម្រាល ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលាទេ អាចបង្កគ្រោះថ្នាក់។ ដូច្នេះប្រសិនបើអ្នកម្តាយមានអាការៈក្តៅខ្លួនក្តៅខ្លាំង ហើយអមទៅដោយរោគសញ្ញាផ្សេងៗដូចបង្ហាញខាងលើ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕