កូនក្រៅស្បូនមិនមែនជាសញ្ញាល្អទេ ហេតុនេះអ្នកម្តាយគួរដឹងពីមូលហេតុឲ្យបានច្បាស់

0
2

ជាធម្មជាតិ បន្ទាប់ពីបង្កកំណើតអំប្រ៊ីយ៉ុងត្រូវបានផ្សាំ និងលូតលាស់ នៅក្នុងស្បូន។ ក៏ប៉ុន្តែក្នុងករណីខ្លះ ប្រសិនបើអំប្រ៊ីយ៉ុងមិនអាចផ្លាស់ប្តូរទៅក្នុងស្បូនបានទេ វានឹងលូតលាស់នៅក្នុងបំពង់ដៃស្បូន ឬតាំងទីលំនៅក្នុងតំបន់ណាមួយផ្សេងទៀតនៅក្រៅស្បូន។

បើតាមអ្នកជំនាញបានបង្ហាញថា ការមានកូនក្រៅស្បូននេះ អាចបង្កឡើងដោយសារតែកត្តាធំៗ ៤ចំណុច។

១.អ្នកធ្លាប់មានប្រវត្តិមានកូនក្រៅស្បូនពីមុនមក ឬមានការឆ្លងមេរោគនៅក្នុងបំពង់ស្បូន និងតំបន់អាងត្រគាក ដែលបណ្តោលឲ្យប្រមោយដៃស្បូនត្រូវបានរាំងស្ទះ។

២.មកពីជាលិកាស្បូនមានការលូតលាស់នៅខាងក្រៅនៃស្បូន។

៣.អ្នកមានបញ្ហាជាមួយនឹងការវះកាត់ ឬរលាកអាងត្រគាក ដែលធ្វើឲ្យចលនារបស់អំប្រ៊ីយ៉ុងមានការរអាក់រអួល។

៤.ការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំដែលអាចបង្កឲ្យមានបញ្ហាបញ្ចេញពងអូវុល ឬថ្នាំពន្យាកំណើតបន្ទាន់ ជាដើម។

ទោះជាយ៉ាងណា ស៊ុតមិនអាចលូតលាស់ធំនៅក្រៅស្បូន និងមានជីវិតបានយូរនោះទេ។ ក្នុងករណីដែលមិនមានការជួយអន្តរាគមន៍ពីគ្រូពេទ្យភ្លាមៗ ស្បូនអាចធ្លុះធ្លាយ និងមានការហូរឈាមច្រើន ដែលធ្វើឲ្យអ្នកម្តាយបាត់បង់ជីវិតបាន។

ដូច្នេះ នៅពេលមានផ្ទៃពោះស្ត្រីត្រូវធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ ប្រសិនបើឃើញសញ្ញាកូនក្រៅស្បូន ត្រូវប្រញាប់រកវិធីដោះស្រាយភ្លាម ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត និងការមានកូនលើកក្រោយទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here