ក្មេង​វ័យ​ជំទង់​គួរ​ប្រយ័ត្ន! បើ​មាន​ភាពមិនប្រក្រតីលើ​ក្រចកដៃ​បែបនេះ​ អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ៤យ៉ាង

0
1

ជាធម្មតា​មនុស្សម្នាក់ៗតែងតែ​ផ្តោត​សំខាន់​ទៅលើ​ស្បែ​កមុខ ឬក៏​សក់ ព្រោះ​វា​ឆាប់​មើលឃើញ​ពី​បញ្ហា​ជាង​គេង។ ក៏ប៉ុន្តែ អ្នក​ទាំងនោះ​មិនសូវ​អើពើ​ជាមួយនឹង​បញ្ហា​ដែល​បង្ហាញ​នៅលើ​ក្រចក​ឡើយ។ បើ​យោងតាម​គេហទំព័រ soha បាន​បង្ហាញថា បញ្ហា​ដែល​កើតមាន​នៅលើ​ក្រចកដៃ ជា​សញ្ញា​ព្រមាន​នៃ​កង្វះ​អាហារូបត្ថម្ភ​នៅក្នុង​រាងកាយ និង​ជំងឺ​មួយចំនួនទៀត។

Image result for causes of nail splitting child

១.កើត​ជំងឺថ្លើម

ក្រចក​មាន​សុខភាព​ទន់ខ្សោយ ហើយ​ឧស្សាហ៍​បាក់​ជា​ញឹកញាប់ ក៏​អាចជា​សញ្ញា​មួយ​នៃ​ជំងឺថ្លើម ដែរ។ ជាពិសេស​ក្រចក​របស់​អ្នកនឹង​ប្រែក្លាយ​ទៅជា​ពណ៌​លឿង ហើយ​ស្បែក​ជុំវិញ​ក្រចក​មាន​សភាព​របកស្តើង។

ដូច្នេះ​ប្រសិនបើ​អ្នក​សង្កេតឃើញ​លក្ខ​ខ័​ណ្ឌ ក្រចក​ខុសធម្មតា​បែបនេះ គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា។

២.ខ្វះ​ជាតិ​ដែក

ជាតិ​ដែក​អាចជួយ​បង្កើន​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែលជា​កោសិកា​ឈាមក្រហម សម្រាប់​បញ្ចូនទៅ​កាន់​ជាតិ​លិ​កា​ក្រចក​ថ្មី។ ប៉ុន្តែ​ប្រសិនបើ​រាងកាយ​មិនបាន​ទទួល​ជាតិ​ដែក គ្រប់គ្រាន់​ទេ ក្រចក​របស់​អ្នក​មិនសូវ​លូតលាស់ មាន​សភាព​ស្ងួត ហើយ​ពណ៌​ស​ស្លេក។

ប្រសិនបើ​អ្នក​សង្កេតឃើញ​ក្រចក​មាន​សភាព​បែបនេះ អ្នក​គួរតែ​បន្ថែម​អាហារ​ដែលមាន​ជាតិ​ដែក​ឲ្យ​បាន​ច្រើន ដូចជា​ស្ពៃ សណ្តែកសៀង អយ​ស្ទ័​រ ស៊ូ​កូ​ឡា​ខ្មៅ…ជាដើម។

៣.កើត​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត

ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត កើតឡើង​នៅពេលដែល​មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត មាន​បញ្ហា ដែល​ជះឥទ្ធិពល​អាក្រក់​ទៅលើ​ការផលិត​អ័រម៉ូន។ រោគសញ្ញា​នៃ​ជំងឺ​នេះ ក៏ត្រូវ​បាន​គេ​រកឃើញ​ជា​លើកដំបូង​នៅលើ​ក្រចក​ដែរ ជា​ក្រចក​ដែលមាន​ភាពផុយស្រួយ ងាយ​បាក់ និងរបក។

ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព អ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​ដោះស្រាយ​ភ្លាម។

៤.ខ្វះ​វីតាមីន B12 នៅក្នុង​រាងកាយ

កង្វះ​វីតាមីន B12 នៅក្នុង​រាងកាយ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​នៃ​ក្រចក​ដែរ ដូច្នេះ​ក្រ​ចរ​បស់​អ្នកនឹង​មាន​ភាព​ស្ងួត ងាយ​ផុយស្រួយ​បំផុត។

រាងកាយ​របស់​យើង​មិនអាច​សំយោគ​សារធាតុចិញ្ចឹម ដោយ​ខ្លួនឯងបាន​នោះទេ គឺ​ត្រូវ​ការបន្ថែម​អាហារ​ដូចជា​ត្រី​សាម៉ុន សាច់គោ ដំឡូងជ្វា ស៊ុត…ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here