ការបំបៅកូនដោយទឹកដោះ គឺកាតាព្វកិច្ចដែលអ្នកម្តាយទាំងឡាយត្រូវតែធ្វើមុនគេ ព្រោះទឹកដោះជាអាហារតែមួយមុខគត់សម្រាប់ទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ ហើយទឹកដោះក៏ជាអាហារដែលផ្តល់សារធាតុចិញ្ចឹមគ្រប់បែបយ៉ាង ដែលទារកត្រូវការផងដែរ។ តែទោះជាយ៉ាងណា អ្នកម្តាយថ្មោងថ្មីត្រូវដឹងពីបច្ចេកទេសមួយចំនួន ដើម្បីយកទៅអនុវត្តផ្ទាល់ខ្លួន។
១.ប្រមូលចំណេះដឹងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពីមន្ទីរពេទ្យ និងគិលានុបដ្ឋាយិកា ដើម្បីផ្តល់ដំបូលន្មានអំពីមូលដ្ឋាននៃការបំបៅដោះ។
២.កុំបារម្ភអំពីពេលដែលត្រូវបំបៅដោះ គឺត្រូវប្រើសភាវគតិរបស់អ្នក ដើម្បីជួយបំបៅដោះកូន ដូចជានៅពេលកូនយំជាដើម។
៣.ការសម្រាក ស្តាប់ទៅហាក់ដូចជាស្រួល ប៉ុន្តែសម្រាប់អ្នកម្តាយថ្មោងថ្មីអាចជាការពិបាក។ ព្រោះអ្នកម្តាយ និងកូន ត្រូវការពេលវេលាស្វែងយល់ពីគ្នាទៅវិញទៅមកជាមុនសិន ទើបអាចសម្រាកបានស្រួល។
៤.ផឹកទឹកក្តៅឧណ្ឌៗមុនពេលបំបៅដោះ ព្រោះវានឹងជួយឲ្យរាងកាយមានកម្តៅ ចរាចរឈាមបានល្អ និងជំរុញឲ្យលំហូរទឹកដោះបានល្អប្រសើរផងដែរ។
៥.ញ៉ាំបន្លែបៃតងឲ្យបានច្រើន ព្រោះវាមានជាតិម៉ាញ៉េស្យូម។ ការស្រាវជ្រាវបានបង្ហាញថា បរិមាណកាល់ស្យូម និងមម៉ាញ៉េស្យូមគ្រប់គ្រាន់នៅក្នុងរាងកាយ មានផលល្អចំពោះការបញ្ចេញទឹកដោះ។ ដូច្នេះ ក្រៅពីទទួលទានអាហារដែលមានជាតិកាល់ស្យូមខ្ពស់ អ្នកម្តាយក៏គួរតែទទួលទានបន្លែស្លឹកបៃតងផងដែរ ដើម្បីបង្កើនបរិមាណម៉ាញ៉េស្យូមនៅក្នុងរាងកាយ។
៦.ងូតទឹកក្តៅឧណ្ឌៗ ដើម្បីបំបាត់ការឈឺចាប់សុដន់។
៧.សូមឲ្យម្តាយបង្កើត ឬម្តាយក្មេកជួយអំឡុងពេលបំបៅដោះកូន រហូតដល់អ្នកអាចបំបៅដោះកូនដោយខ្លួនឯង។
៨.ទឹកដោះ គឺជាថ្នាំសម្រាប់បំបាត់ការឈឺចាប់ ឬរបួសនៅពេលបំបៅដោះ។ ដូច្នេះអ្នកអាចច្របាច់ទឹកដោះបន្តិច មកលាបលើមុខរបួស ដើម្បីជួយឲ្យក្បាលសុដន់មានសំណើម ជួយឲ្យរបួសឆាប់ជាសះស្បើយ។
៩.កុំទុកកូនឲ្យឃ្លានខ្លាំង នៅពេលក្បាលសុដន់មានរបួស។ គួរកត់សម្គាល់ថា ទារកចាប់ផ្តើមឃ្លាន គួរតែផ្តល់អាហារភ្លាមៗ ដើម្បីកុំឲ្យទារកទារកបៅខ្លាំងៗ។ ធ្វើបែបនេះវាមិនសូវឈឺចាប់ ហើយមុខរបួសជាសះស្បើយក៏លឿនដែរ។
១០.រកពេលវេលា ដើម្បីសប្បាយ និងសម្រាកឲ្យច្រើន។ នៅពេលខួរក្បាលបញ្ចេញអ័រម៉ូន Endorphins អាចជួយកាត់បន្ថយការឈឺចាប់ ពីបញ្ហាសុដន់ ឬឈឺចាប់ក្បាលសុដន់បាន។
១១.នៅពេលទារករៀនបៅដំបូង វាអាចនឹងមានការពិបាកបន្តិច។ ដូច្នេះសូមប្រើទឹកកក មកស្អំលើសុដន់មួយសន្ទុះ ដើម្បីឲ្យក្បាលសុដន់រឹង ហើយទារក មានភាពងាយស្រួលក្នុងការបៅ។
១២.ការបំបៅដោះកូន គួរតែជៀសវាងប្រើសាប៊ូ ដើម្បីលាងសម្អាតក្បាលសុដន់ ប្រើតែទឹក គឺគ្រប់គ្រាន់ហើយ។ ដោយសារតែសាប៊ូបំផ្លាញជាតិសំណើម និងជាតិខ្លាញ់ធម្មជាតិ ដែលស្រោបលើក្បាលសុដន់។ ខ្លាញ់នេះមានសកម្មភាពប្រឆាំងនឹងបាក់តេរីស្រាលៗបាន។
១៣.ក្នុងការរណីទារក បៅបណ្តើរគេងលក់បណ្តើរ កុំប្រញាប់ទាញក្បាលសុដន់ចេញពីមាត់ភ្លាមៗ ព្រោះវានឹងធ្វើឲ្យក្បាលសុដន់ឈឺ។ អ្នកអាចប្រើកូនដៃលូកចូលទៅក្នុងមាត់របស់ទារក ដើម្បីអនុញ្ញាតឲ្យមាត់ទារកហើបឡើង បន្ទាប់មកសូមទាញក្បាលសុដន់ចេញថ្នមៗ។
១៤.អ្នកគួរតែបើលឲ្យសុដន់ត្រូវខ្យល់អាការបរិសុទ្ធ និងពន្លឺព្រះអាទិត្យខ្លះ ដើម្បីឲ្យក្បាលសុដន់មានសុខភាពល្អ។
១៥.និយាយ និងចែករំលែកបទពិសោធន៍ជាមួយអ្នកម្តាយដែលបំបៅដោះកូនដូចគ្នា។ នេះជាវិធីលើកទឹកចិត្ត ជួយឲ្យអ្នកមានទំនុកចិត្តបន្ថែមទៀត ហើយទទួលបានចំណេះដឹងបន្ថែមផងដែរ។
១៦.អ្នកម្តាយគួរតែមានកូនកន្សែងស្អាតសម្រាប់ទ្រទឹកដោះគ្រប់ពេល ហើយប្រសិនកន្សែងប្រលាក់ទឹកដោះច្រើនពេក គួរតែដូរចេញ។ ពុំដូច្នោះទេ សុដន់អាចរលាក ឬបណ្តោលឲ្យឆ្លងមេរោគផ្សេងៗបាន។
១៧.នៅពេលបំបៅដោះកូន អ្នកម្តាយគួរតែផ្អាករាល់សកម្មភាពផ្សេងៗ ដោយផ្តោតលើតែការបំបៅដោះកូនតែមួយមុខបានហើយ។
១៨.ប្រសិនបើសុដន់តឹងខ្លាំងពេក សូមប្រើកន្សែងពោះគោត្រាំក្នុងទឹកត្រជាក់ មកបំពោតលើសុដន់ ដើម្បីជួយបន្ធូរបន្ថយការឈឺចាប់។
១៩.មុននឹងបំបៅដោះ អ្នកត្រូវយកក្តៅឧណ្ឌៗមកស្អំពីលើសុដន់ ឬងូតទឹកក្តៅឧណ្ឌៗ ព្រោះវាភកក់ក្តៅនឹងធ្វើឲ្យប្រសើរឡើងនូវលំហូរទឹកដោះ៕
https://baby.kapook.com/view58041.html