អាហារ៦ប្រភេទ ជួយឲ្យអ្នកឆាប់ជាសះស្បើយក្រោយពេលសម្រាលកូន

0
1

ការទទួលទានរបបអាហារបានត្រឹមត្រូវ ក្រោយពេលសម្រាលកូនមិនត្រឹមតែមានសារៈសំខាន់ក្នុងការជួយឲ្យរាងកាយឆាប់ជាសះស្បើយនោះទេ វាក៏អាចជួយបង្កើនការផលិតទឹកដោះបានគ្រប់គ្រាន់ និងមានគុណភាពសម្រាប់ទារកផងដែរ។ ដូច្នេះអ្នកម្តាយ ត្រូវចេះជ្រើសរើសអាហារដែលសមស្របនឹងស្ថានភាពរាងកាយ ក្នុងអំឡុងពេលសម្រាលកូនហើយ។

១.អាហារក្តៅៗ

មិនថាភេសជ្ជៈ ឬអាហារផ្សេងៗនោះទេ អ្នកត្រូវចាំបាច់ទទួលទានទាំងក្តៅៗ ដើម្បីរក្សាភាពកក់ក្តៅក្នុងរាងកាយ។ សម្រាប់អាហារត្រជាក់ ជាពិសេសភេសជ្ជៈដែលក្លាសេត្រូវតែជៀសវាងដាច់ខាត។

២.អាហារផ្អែមៗ

ក្រោយពេលសម្រាលកូនហើយ អ្នកម្តាយមានទំនោរចង់ញ៉ាំអាហារផ្អែមៗ ព្រោះរាងកាយកំពុងតែប្រាប់អ្នកថាត្រូវការថាមពលបន្ថែម ដើម្បីបង្កើតកោសិកា និងជាលិកា។ ក្នុងអំឡុងពេលបំបៅដោះកូន អ្នកម្តាយគួរតែព្យាយាមញ៉ាំទឹកដោះគោក្តៅ​ៗ ដើម្បីជំរុញឲ្យរាងកាយផលិតទឹកដោះបានច្រើន។

៣.អាហារងាយរំលាយ

អាហារសម្រាប់អ្នកម្តាយក្រោយពេលសម្រាល គួរតែជាអាហារដែលងាយនឹងរំលាយដូចជា បបរ ដែលរាងកាយអាចរំលាយ និងស្រូបបានយ៉ាងងាយ ដើម្បីឲ្យរាងកាយទទួលសារធាតុចិញ្ចឹមពេញលេញ និងមិនបណ្តោលឲ្យឡើងទម្ងន់នៅក្នុងអំឡុងពេលសម្រាល។ ជាពិសេសពេលចម្អិនអាហារអ្នកអាចប្រើប្រេងធម្មជាតិ និងអាស៊ីតខ្លាញ់ ដើម្បីរំអិលសរីរាង្គ ព្រមទាំងកោសិកានៅក្នុងប្រព័ន្ធរំលាយអាហារ។

៤.អាហារធម្មជាតិ

អ្នកម្តាយត្រូវព្យាយាមទទួលទានអាហារធម្មជាតិជានិច្ច ជាពិសេសបន្លែផ្លែឈើតែម្តង។ ចំពោះអាហារកំប៉ុង​ និងអាហារកែច្នៃត្រូវតែជៀសវាងឲ្យបាន ព្រោះវាមិនត្រឹមតែគ្មានតម្លៃអាហារូបត្ថម្ភនោះទេ ផ្ទុយទៅវិញវាមានផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ថែមទៀត។

៥.កំណត់រសជាតិអាហារ

សូមកំណត់អាហារ កុំឲ្យហឹរពេក និងប្រៃពេក ព្រោះអាហារទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់ការបង្កើតកោសិកា។ មិនត្រឹមតែប៉ុណ្ណោះ រសជាតិប្រៃ និងហឹរ អាចជ្រាបចូលទៅក្នុងទឹកដោះ ហើយទាំងម្តាយ និងទារកអាចមានជំងឺរាគរូសបាន។ ប្រសិនបើអ្នកចង់ញ៉ាំអាហារដែលមានរសជាតិហឹរ គួរតែប្រើខ្ញី ឬម្រេចជំនួសវិញ។

៦.អាហារស្រស់ៗ

សូមព្យាយាមទទួលទានអាហារស្រស់ៗជានិច្ច ព្រោះវាមានតម្លៃអាហារូបត្ថម្ភច្រើនជាងអាហារក្លាសេ ឬអាហារកែច្នៃ។

សម្រាប់ការចម្អិនអាហារអ្នកម្តាយគួរតែកុំប្រើម៉ៃក្រូវ៉េវ ដោយសារតែវិទ្យុសកម្មរបស់វាអាចរំខានដល់ថាមពលអាហារ និងអាចបំផ្លាញតម្លៃអាហារូបត្ថម្ភ។ លើសពីនេះ អ្នកពុំគួរទទួលទានអាហារដែលរក្សាទុកក្នុងទូរទឹកកកឡើយ អំឡុងពេលរាងកាយកំពុងតែស្ថារឡើងវិញឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here