រឿង៥ចំណុច ពេលមានផ្ទៃពោះ ស្ត្រីគួរឈប់ឲ្យបាន!

0
1

នៅពេលជីវិតថ្មីមួយទៀត ត្រូវការការមើលថែដោយយកចិត្តទុកដាក់ អ្នកម្តាយត្រូវតែមានការប្រុងប្រយ័ត្នបន្ថែម និងបង្កើនការថែទាំគ្រប់សកម្មភាពទាំងអស់។ ប៉ុន្តែមានរឿងមួយដែលស្ត្រីមានផ្ទៃពោះគួរឈប់ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់ទារកបាន។

ខាងក្រោមនេះ គឺជាអ្វីដែលអ្នកម្តាយគួរតែឈប់ឲ្យបាន៖

១.ឈប់ញ៉ាំភេសជ្ជៈមួយចំនួន

រាល់ភេសជ្ជៈប៉ូវកម្លាំងទាំងឡាយ អ្នកម្តាយមានផ្ទៃពោះគួរតែឈប់ទទួលទាន ព្រោះវាមានផ្ទុកជាតិស្ករច្រើន ដែលធ្វើឲ្យមានហានិភ័យនៃជំងឺទឹកនោមផ្អែម​ ហើយអាចវិវត្តទៅរកផលវិបាកផ្សេងៗទៀត។

២​.ឈប់ទៅកន្លែងដែលមានការបំពុលបរិស្ថាន

អ្នកគួរតែស្ថិតនៅក្នុងកន្លែងដែលមានខ្យល់បរិសុទ្ធជានិច្ច ព្រោះការសិក្សាបានបង្ហាញថា ការបំពុលផ្សេងៗអាចបង្កឲ្យមានការផ្លាស់ប្តូរនៅក្នុងចរន្តឈាម។ វាអាចរំខានដល់ដំណើរការរបស់សុក និងប៉ះពាល់ដល់ DNA របស់ទារក។ លើសពីនេះ អ្នកម្តាយដែលដកដង្ហើមស្រូបយកខ្យល់ពុលច្រើន នឹងបណ្តោលឲ្យកូនរបស់ពួកគេមាន IQ ទាប។

ក្នុងករណីដែលអ្នកជៀសមិនរួចត្រូវធ្វើដំណើរកាត់តំបន់ដែលមានបំពុលបរិស្ថាន គួរតែពាក់ម៉ាស់ឲ្យត្រឹមត្រូវ ដើម្បីការពារផ្សែងពុល ធូលីដី​និងមេរោគផ្សេងៗចូលក្នុងផ្លូវដង្ហើម។

៣.ឈប់ធ្វើឲ្យមានអារម្មណ៍តានតឹង

ការនិយាយវាពិតជាស្រួល ប៉ុន្តែការអនុវត្តអាចពិបាកបន្តិច ព្រោះការព្រួយបារម្ភ នឹងក្លាយជាស្ត្រេសសម្រាប់អ្នកម្តាយ។ បញ្ហាស្ត្រេសច្រើននេះ អាចមានផលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ ហើយនៅពេលកើតមកកុមារអាចមានចិត្តឆេវឆាវ និងពិបាកចិញ្ចឹមថែមទៀត។ ដូច្នេះ ដើម្បីឲ្យកូនមានសុខភាពល្អ អ្នកគួរតែគ្រប់គ្រងស្ត្រេសឲ្យបាន

៤.ឈប់ផឹកស្រា

ស្ត្រីមានផ្ទៃពោះ​ ដែលផឹកស្រា នឹងប៉ះពាល់ដល់ការបង្កើតសរីរាង្គផ្សេងៗរបស់ទារកក្នុងអំពេល ៣ខែដំបូង ដែលជាពេលទារកបង្កើតសរសៃប្រសាទ និងខួរក្បាល។ រាល់ពេលដែលម្តាយផឹកស្រា កូននៅក្នុងផ្ទៃរបស់អ្នកនឹងទទួលបានជាតិអាល់កុលដូចគ្នាដែរ។ ទីបំផុត ទារកមានភាពមិនប្រក្រតីនៃរាងកាយ ផ្លូវចិត្ត ខួរក្បាល ភ្នែកខ្សោយ រៀនខ្សោយ។ល។

៥.ឈប់គេងយប់ជ្រៅ

អ្នកម្តាយគួរតែគេងឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរាងកាយ យ៉ាងតិចបំផុត ៧ម៉ោងក្នុងមួយយប់។ ការសិក្សាមួយបានបង្ហាញថា អ្នកម្តាយដែលគេងតិចជាង ៥ម៉ោង ក្នុងមួយយប់ មានលទ្ធភាពវិវ្តទៅជាជំងឺព្រាយក្រឡាភ្លើង ៩.៥ដង។

បើអ្នកម្តាយ អាចឈប់ប៉ុន្មានចំណុចនេះបាន កូនក្នុងផ្ទៃរបស់ពួកគេនឹងមានសុខភាពល្អ ទាំងរូបរាងកាយ និងខួរក្បាលជាពុំខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here