ពិតទេញ៉ាំហឹរ កូនដុះសក់តិច?

0
2

រសជាតិហឹរមានភាពពេញនិយមបំផុតសម្រាប់មនុស្សសម័យនេះ ព្រោះវាធ្វើឲ្យអាហារកាន់តែមានរសជាឆ្ងាញ់ រហូតមានអ្នកខ្លះ បើអត់ម្ទេសញ៉ាំអាហារមិនបានច្រើនឡើយ។

ក៏ប៉ុន្តែមានជំនឿតៗគ្នាមួយបានលើកឡើងថា ស្ត្រីមានផ្ទៃពោះដែលចូលចិត្តញ៉ាំអាហារហឹរធ្វើឲ្យកូនដុះសក់តិច តើនេះជាការពិតឬទេ?

តាមពិតអ្នកជំនាញបានបង្ហាញថា សក់របស់កូនដុះតិចឬច្រើនមិនមែនដោយសារតែការញ៉ាំអាហារហឹរនោះទេ តែវាអាស្រ័យទៅលើហ្សែនរបស់ឪពុកម្តាយទៅវិញទេ។ ចំពោះការហាមឃាត់មិនឲ្យអ្នកម្តាយញ៉ាំអាហារហឹរខ្លាំង ដោយសារតែខ្លាចអ្នកម្តាយឈឺពោះ ពិបាកបន្ទោរបង់ រាគរូស និងក្រហាយទ្រូងជាដើម។ លើសពីនេះ វាអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកម្តាយជាខ្លាំង ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន បញ្ហារំលាយអាហារ ការបញ្ចេញចោល និងធ្វើឲ្យហើមពោះយ៉ាងងាយ។

ចំពោះស្ត្រីមានផ្ទៃពោះដែលចង់ញ៉ាំហឹរ គឺអាចញ៉ាំបាន តែកុំញ៉ាំច្រើនពេក ព្រោះវាអាចប៉ះពាល់ដល់សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here