ក្រោយពេលមានកូន ហេតុអ្វីស្ត្រីភាគច្រើនលែងចង់ចូលធ្វើការវិញ?

0
1

បច្ចុប្បន្នមានស្ត្រីជាច្រើនដែលមានទេពកោស្យ និងមានភាពឆ្លាតវៃក្នុងការប្រកបរបផ្សេងៗមិនចាចញ់មនុស្សប្រុសនៅក្នុងសង្គមឡើយ។ ប៉ុន្តែបើតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Association of Accounting Technicians បានបង្ហាញថា មិនថាស្ត្រីឆ្លាតប៉ុណ្ណា ឬល្អប៉ុណ្ណានោះទេ នៅពេលដែលពួកគេក្លាយទៅជាអ្នកម្តាយហើយ នឹងលែងមានទំនុកចិត្តក្នុងការត្រលប់ទៅធ្វើការវិញទៀតហើយ។

អ្នកជំនាញបានស្ទង់មតិទៅលើស្ត្រីមានផ្ទៃពោះជាង ២,០០០នាក់ ហើយបានរកឃើញថា អ្នកម្តាយថ្មោងថ្មី ៨នាក់ ក្នុងចំណោម ១០នាក់ដែលបានសម្រាលកូនរួច នឹងផ្តោតទៅលើគ្រួសារ និងមមាញឹកក្នុងការមើលថែកូនបន្ថែមទៀត។ រហូតដល់ពួកគេភ្លេចអំពីសង្គមការងារ និងខ្វះទំនុកចិត្តក្នុងការត្រលប់ចូលធ្វើការងារវិញ ដោយសារតែភាពតានតឹង និងសម្ពាធការងារ។ អ្នកម្តាយ ២ភាគ៣ ដែលថែទាំកូនតែម្នាក់ ឯង មិនមានពេលគិតដល់ការងារដូចពីមុនទៀងនោះទេ។

ដោយហេតុផលទាំងនេះ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា សកម្មភាពមាមាញឹកប្រចាំថ្ងៃរបស់អ្នកម្តាយ គឺជាហេតុផលដ៏ធំមួយដែលធ្វើឲ្យពូកគេគ្មានកម្លាំងចិត្ត និងភាពរីករាយដូចពីមុន ហើយតែងតែចង់គេចមុខពីសង្គម។ ពួកគេចង់តែចំណាយពេលតែជាមួយកូន រហូតឃ្លាតឆ្ងាយពីការងារកាន់តែខ្លាំងឡើងៗ។

ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ១១ខែបន្ទាប់ពីសម្រាលកូន ជាមធ្យមមានអ្នកម្តាយ ៥៧ភាគដែលមានអារម្មណ៍ខ្វះទំនុកចិត្តថា ពួកគេនឹងអាចវិលត្រលប់ទៅធ្វើការបានល្អដូចដើមវិញ ដោយសារតែនៅឆ្ងាយពីសង្គមការងារអស់រយៈពេលជាយូរមកហើយ។

ទោះជាយ៉ាងណាក៏ដោយ កាតព្វកិច្ចរបស់អ្នកម្តាយ គឺជាបន្ទុកដ៏ធំមួយសម្រាប់ស្ត្រីគ្រប់រូប។ ដូច្នេះដើម្បីក្លាយជាស្ត្រីដែលមានភាពឆ្លាតវៃ ត្រូវចេះបែងចែកពេលវេលាឲ្យសមស្របសម្រាប់ការមើលថែកូន និងការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here