ចង់ឲ្យកូនមានស្បែកស្អាត ពេលមានផ្ទៃពោះកុំភ្លេចញ៉ាំអាហារទាំងនេះ

0
1

ក្រៅពីការថែទាំខ្លួនឯងឲ្យមានសុខភាពល្អពេលមានផ្ទៃពោះ ការជ្រើសរើសអាហារសម្រាប់ទទួលទានក៏មានសារៈសំខាន់ដែរ។ ព្រោះបន្ថែមពីលើការជួយលើកកម្ពស់ការវិវត្តរបស់កូនឲ្យមានភាពរឹងមាំ និងលូតលាស់បានល្អ វាក៏អាចជួយបំប៉នស្បែករបស់ទារកឲ្យស្រស់ស្អាតផងដែរ។ សម្រាប់អ្នកម្តាយដែលចង់ឲ្យកូនកើតមកមានស្បែកស្អាត ហើយរាងកាយមានសុខភាពល្អ គួរតែព្យាយាមញ៉ាំអាហារទាំងនេះអំឡុងពេលមានផ្ទៃពោះ។

១.ត្រី

អាហារសមុទ្រដូចជាត្រីសាម៉ុន ជាដើម មានផ្ទុកខ្លាញ់អូមេហ្គា៣ និងអូមេហ្គា ៦នឹងជួយបំប៉នខួរក្បាល ជំរុញដល់ការអភិវឌ្ឍរាងកាយ ជួយការពារ និងជួសជុលកោសិកាស្បែករបស់ទារកផងដែរ។ អ្នកម្តាយគួរទទួលទានឲ្យទៀងទាត់ ២ទៅ៣ងក្នុងមួយសប្តាហ៍។

២.បន្លែ និងផ្លែឈើ

បន្លែ និងផ្លែឈើ មានផ្ទុកវីតាមីន និងសារធាតុរ៉ែដែលអាចជួយពង្រឹងកោសិកាស្បែក ដូចជាល្ពៅ ខាត់ណាផ្តាពណ៌ខៀវ ការ៉ុត ប៉េងប៉ោះ ចេក ក្រូច ត្របែក ទំពាំងបាយជូរ ល្ហុងទុំ ទទឹម។ល។ សូមជ្រើសរើសបន្លែផ្លែឈើស្រស់ៗ ដែលគ្មានជាតិគីមី និងប្រើថ្នាំសម្លាប់សត្វល្អិត។

៣.គ្រាប់ធញ្ញជាតិ

ប្រភេទគ្រាប់ធញ្ញជាតិផ្សេងៗដូចជា សណ្តែក អង្ករសំរូប ល្ងស ល្ងខ្មៅ សម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយបំប៉នស្បែកឲ្យស្រស់ស្អាត ភ្លឺរលោង។

៤.សារធាតុរាវ

សូមព្យាយមទទួលទានទឹក និងទឹកផ្លែឈើឲ្យបានច្រើន។ ទឹកផ្លែឈើត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីនជាច្រើន ដែលអាចជួយឲ្យស្បែកមានភាពស្រស់ស្អាត និងភ្លឺថ្លា។ ឧទារហណ៍ ទឹកដូង មានផ្ទុកសារធតុរ៉ែ និង estrogen បើអ្នកម្តាយទទួលទានជារៀងរាល់ថ្ងៃ វានឹងជួយឲ្យទារកក្នុងផ្ទៃមានស្បែកស្អាត។ ម្យ៉ាងវិញទៀត អ្នកម្តាយអាចទទួលទានទឹកក្រូចស្រស់ៗជាប្រចាំ ដើម្បីជួយឲ្យកូនទទួលបានវីតាមីន C ពេលលេញ និងជួយការពារការទល់លាមក។ តែកុំភ្លេចមួយថ្ងៃត្រូវទទួលទានទឹកស្អាតយ៉ាងតិច ៨កែវ។

អាហារ គឺជាកត្តាសំខាន់មួយទៀត ដែលអ្នកម្តាយមានផ្ទៃពោះមិនគួរធ្វេសប្រហែលឡើយ ព្រោះនៅពេលអ្នកម្តាយទទួលបានសារធាតុចិញ្ចឹមពេញលេញ នោះវាក៏ធ្វើឲ្យទារកមានសុខភាពល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here