អ្នកម្តាយទាំងឡាយប្រហែលជាដឹងច្បាស់ហើយថា ទឹកដោះម្តាយ គឺជាប្រភពសារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលអាចបំពេញតម្រូវការទារកបានគ្រប់គ្រាន់។ ជាពិសេសទារកទើបនឹងកើត រហូតដល់អាយុ៦ខែ គ្មានអ្វីល្អប្រសើរជាងទឹកដោះម្តាយនោះទេ។
ទោះជាយ៉ាងណាមានគុណសម្បត្តិមួយចំណុច ប្រហែលជាអ្នកម្តាយមួយចំនួនមិនទាន់បានដឹងឡើយ គឺទឹកដោះម្តាយល្អសម្រាប់ភ្នែកទារក។
នេះដោយសារតែទឹកដោះម្តាយមានផ្ទុក DHA អាស៊ីតអាមីណូ និងខ្លាញ់ជាច្រើនទៀត ដែលអាចជួយឲ្យទារកមានភ្នែកភ្លឺថ្លា។ ជាពិសេស DHA ជួយឲ្យជាលិកាសរសៃប្រសាទ និងរីទីណាចាប់យករូបភាពបានច្បាស់។
ភ្នែកភ្លឺច្បាស់ល្អមានសារៈសំខាន់ណាស់ ដោយសារតែវាអាចជួយសម្របសម្រួលគ្រប់វិស័យទាំងអស់ដែលកើតឡើង។ ក៏ប៉ុន្តែប្រសិនបើភ្នែកមិនល្អទេ សូម្បីតែការអភិវឌ្ឍដូចជា លូន វារ ដើរ ឬការរៀនស្វែងយល់ពីភិពភផ្សេងក៏អាចមានបញ្ហាដែរ។
លើសពីនេះទៅទៀត នៅពេលបំបៅដោះ កែវភ្នែកទារកនឹងបាញ់ទៅរកមុខម្តាយ ហើយពួកគេចង់ចាំមុខមាត់របស់អ្នកម្តាយ ស្នាមញញឹម ការនិយាយស្ត្រី ហើយនឹងជួយឲ្យទារក រៀនវិវត្តតាមបានយ៉ាងល្អ។
ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យកូនមានការអភិវឌ្ឍល្អ មិនថាកែវភ្នែក ឬរាងកាយ សូមព្យាយាមបំបៅកូនដោយទឹកដោះតិចបំផុតរយៈពេល ៦ខែ៕