រោគសញ្ញានៃការរលាក ឬហើមស្រទាប់ស្បូន ក្រោយពេលសម្រាល

0
1

ការរលាកនៃស្បូន ឬហើមស្រទាប់ស្បូន ត្រូវបានគេចាត់ទុកថា ជាបញ្ហាទូទៅមួយសម្រាប់ស្ត្រីក្រោយពេលសម្រាលកូនរួច។ តែទោះជាយ៉ាងណា អ្នកម្តាយគួរតែស្វែងយល់ពីរោគសញ្ញាឲ្យបានច្បាស់ ដើម្បីគេចចេញពីហានិភ័យផ្សេងៗកុំឲ្យកើតមានឡើង។

ខាងក្រោមនេះ គឺជារោគសញ្ញាដែលស្ត្រីទើបនឹងសម្រាលកូនហើយគួរតែប្រុងប្រយ័ត្ន៖

១.មានអាការៈគ្រុនក្តៅ

បន្ទាប់ពីសម្រាលកូនសីតុណ្ហភាពរាងកាយអ្នកម្តាយអាចឡើងលើសពី ៣៨អង្សាសេ ដោយគ្រុនក្តៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី ១០។ ចំពោះអ្នកម្តាយដែលគ្រុនក្តៅខ្លាំងឡើងដល់ ៣៨.៥ ទៅ ៤០អង្សាសេ ហើយមានសភាពញាក់ និងជីពចរដើរលឿន។

២.ទឹកដែលហូរចេញពីតំបន់ឯកជនមានក្លិនស្អុយ

នេះដោយសារតែមេរោគជាច្រើនប្រភេទនៅលាយឡំគ្នា ធ្វើឲ្យទឹកដែលហូរចេញពីតំបន់ឯកជនមានក្លិនមិនល្អ។ លើកលែងតែបាក់តេរី streptococcus ធ្វើឲ្យគ្មានក្លិនស្អុយ ឬមានក្លិនតិច ពិបាកនឹងកត់សម្គាល់រោគសញ្ញា។ ហេតុនេះសូមប្រុងប្រយ័ត្ន និងតាមដានរោគសញ្ញាឲ្យបានដិតដល់។

៣.ឈឺពោះ ជាពិសេសនៅក្នុងស្បូន

ដំណាក់កាលដំបូងនឹងមានការឈឺចាប់កើតឡើងនៅអ្នកយកដៃចុក។ ប៉ុន្តែប្រសិនបើការឆ្លងរាលដាលដល់ផ្ទៃខាងក្រៅនៃស្បូន អ្នកម្តាយនឹងមានអារម្មណ៍ឈឺចាប់ក្នុងពោះដោយមិនចាំបាច់ចុចអ្វីទាំងអស់។

៤.រោគសញ្ញាធ្ងន់ធ្ងរ

ប្រសិបើបំណែកនៃកោសិការាលដាលចូលទៅក្នុងចរន្តឈាម ធ្វើឲ្យស្ទះសរសៃឈាមតូចៗនៅក្នុងសួត និងបេះដូង ដែលអាចបណ្តោលឲ្យអ្នកម្តាយស្លាប់ភ្លាមៗ ប៉ុន្តែករណីនេះកម្រកើតមានណាស់។

ក្នុងករណីដែលស្ត្រីទើបនឹងសម្រាលកូនហើយ កើតមានរោគសញ្ញាដូចខាងលើ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និងធ្វើការព្យាបាលភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here