ជំងឺផ្តាសាយជារឿងធម្មជាតិ ប៉ុន្តែប្រសិនបើវាកើតឡើងអំឡុងពេលមានផ្ទៃពោះ អ្នកច្បាស់ជាច្បាស់ជាមានការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ព្រោះអ្នកមិនអាចេះតែលេបថ្នាំផ្តេសផ្តាស់បាននោះទេ បើគ្មានវេជ្ជបញ្ជារត្រឹមត្រូវ ដូច្នេះដើម្បីគេចផុតពីហនិភ័យផ្សេងៗ យើងសូមបង្ហាញនូវបញ្ជីមុខម្ហូបដែលត្រូវអំឡុងពេលអ្នកម្តាយមានជំងឺផ្តាសាយ។
១.ព្យាយាមរកខ្ទឹមបារាំង ឬខ្ទឹមស ដើម្បីជាមួយម្ហូបមកចម្អិនបរិភោគ។ ម្យ៉ាងទៀតអ្នកអាចចញ្ជ្រាំវាដាក់នៅក្បាលដំណេក ព្រោះក្លិនរបស់ក៏អាចជួយកាត់បន្ថយអាការៈតឹងច្រមុះ ហៀរសំបោរ និងធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើមប្រសើរឡើងវិញ។
២.ទទួលទានទឹកឲ្យបានច្រើន ព្រោះអ្នកម្តាយដែលឆ្លងជំងឺផ្តាសាយពេលខ្លះអាចកើតជាគ្រុនក្តៅ ប៉ុន្តែទឹកអាចជួយកាត់បន្ថយរោគសញ្ញាបានច្រើន មិនថាអាការៈឈឺបំពងក និងគ្រុនក្តៅនោះទេ។ លើសពីនេះការទទួលទានទឹកច្រើន អាចជួយថែបំប៉នស្បែកអ្នកម្តាយឲ្យភ្លឺថ្លាថែមទៀត។
៣.ដរាបណាអ្នកដឹងខ្លួនថាកំពុងមានជំងឺផ្តាសាយ អ្វីដែលអ្នកគួរធ្វើគឺញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន។ ជាពិសេសផ្លែឈើដែលមានផ្ទុកវីតាមីន C ព្រោះវានឹងជួយបង្កើនប្រព័ន្ធភាពស៊ាំរាងកាយឲ្យរឹងមាំ អាចទប់ទល់នឹងភ្នាក់ងាយបង្កជំងឺ ហើយជួយកម្ចាត់ជំងឺផ្តាសាយយ៉ាងលឿន។
៤.ការទទួលទានត្រីដែលមានផ្ទុកអូមេហ្គា៣ គឺល្អបំផុតសម្រាប់អ្នកម្តាយដែលមានគភ៌។ ជាពិសេសត្រីដែលមានផ្ទុកជាតិស័ង្កសី អាចជួយឲ្យអ្នកម្តាយមានសុខភាពល្អ ហើយប្រព័ន្ធភាពស៊ាំក៏ខ្លាំងក្លាដែរ។
៥.ជាតិដែកដែលត្រូវបានគេរកឃើញនៅក្នុងសាច់ ឬថ្លើមសត្វ ក៏មានឥទ្ធិពលយ៉ាងសម្បើមចំពោះម្តាយមានគភ៌ និងទារក្នុងផ្ទៃផងដែរ។ ប្រសិនបើអ្នកម្តាយមានគភ៌ មានជាតិដែកខ្ពស់នៅក្នុងខ្លួន មិនងាយកើតជំងឺផ្តាសាយឡើយ ហើយបើឈឺក៏ឆាប់ជាដែរ។
ការឆ្លងជំងឺផ្តាសាយកើតឡើងដោយសារតែយើងមិនប្រយ័ត្នចំពោះការថែរក្សាខ្លួនឲ្យបានត្រឹមត្រូវ។ ដូច្នេះត្រូវចាំថា នៅពេលអ្នកមានគភ៌ម្តងទៀត ចូលប្រយ័ត្នប្រយ័ត្នចំពោះសុខភាពឲ្យមែនទែន បើមិនបារម្ភពីខ្លួនឯង ក៏ត្រូវបារម្ភពីកូនក្នុងផ្ទៃដែរ៕