កត្តា៥ចំណុច ធ្វើឲ្យអ្នកម្តាយមានបញ្ហារលាកស្បូនក្រោយពេលឆ្លងទន្លេ!

0
1

ការរលាកនៃស្បូន ត្រូវបានគេចាត់ទុកជាបញ្ហាទូទៅមួយសម្រាប់ស្ត្រីក្រោយពេលឆ្លងទន្លេរួច។ តែទោះជាយ៉ាងណា អ្នកម្តាយគួរតែស្វែងយល់ពីមូលហេតុធំៗ៥ចំណុច ដើម្បីជៀសឆ្ងាយពីហានិភ័យផ្សេងៗ។

ខាងក្រោមនេះ គឺជាកត្តាដែលបណ្តោលឲ្យស្ត្រីមានបញ្ហារលាកស្បូនក្រោយឆ្លងទន្លេ៖

១.មានការចម្លងបាក់តេរីពីទ្វារមាស ចូលទៅក្នុងស្រទាប់សាច់ដុំស្បូន។

២.អ្នកម្តាយដែលសម្រាលកូនដោយវះកាត់ មានហានិភ័យរលាកស្បូន​ខ្ពស់ជាងអ្នកម្តាយដែលសម្រាលដោយធម្មជាតិចាប់ពី ២ទៅ ៣០ដង។

៣.អ្នកម្តាយដែលមានសុខភាពទន់ខ្សោយ និងការរស់នៅខ្វះអនាម័យ គឺងាយនឹងឆ្លងមេរោគដែលធ្វើឲ្យរលាកស្បូន។

៤.ការដេរថ្នេរទ្វារមាសមិនបានស្អាតល្អ ក្រោយពេលដាក់រហែកដោយសារការសម្រាលកូន ក៏ងាយនឹងឆ្លងមេរោគដែលធ្វើឲ្យរលាកស្បូនដែរ។

៥.ការសម្រាលកូនដែលមានទម្ងន់ស្រាល និងការពពោះកូនភ្លោះ ក៏មានអត្រាឆ្លងមេរោគរលាកស្បូនខ្ពស់ដែរ។

៦.ការពិបាកសម្រាល ដែលតម្រូវឲ្យប្រើឧបករណ៍ជួយទាញក្បាលទារក ក៏មានអត្រាឆ្លងដូចគ្នាដែរ។

ទោះបីជាការរលាកស្បូន អាចបង្កគ្រោះថ្នាក់យ៉ាងណាក៏ដោយ ប៉ុន្តែអ្នកម្តាយអាចការពារបាន តាមរយៈការផ្តល់ការមើលថែ មុនពេលសម្រាលកូន និងទៅពិនិត្យសុខភាពជាប្រចាំ។ លើសពីនេះ អ្នកម្តាយគួរតែសុំការណែនាំពីក្រុមគ្រូពេទ្យ ដើម្បីកាត់បន្ថយការឆ្លងមេរោគដែលនាំឲ្យរលាកស្បូន ក្រោយពេលឆ្លងទន្លេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here