ងងុយគេងតែគេងមិនលក់ ស្ត្រីមានផ្ទៃពោះគួរធ្វើបែបនេះ

0
1

ភាពលំបាកមួយក្នុងចំណោមភាពលំបាកជាច្រើនរបស់ស្ត្រីមានផ្ទៃពោះ គឺងងុយគេងតែគងមិនលក់ ហើយអ្នកម្តាយមានផ្ទៃពោះមួយចំនួនធំប្រហែលជាជួបប្រទេះញឹកញាប់ផងដែរ។ មូលហេតុចម្បង ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះគេងមិនលក់ គឺបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ។

តែទោះជាយ៉ាងណា ដើម្បីគេងលក់ស្រួលក្នុងពេលមានផ្ទៃពោះ អ្នកម្តាយគួរសាកល្បងតិចតិចទាំងនេះ៖

១.ជ្រើសរើសទីតាំងគេងឲ្យត្រឹមត្រូវ ព្រោះនៅពេលមានផ្ទៃពោះ អ្នកម្តាយអាចមានការឈឺចាប់ចង្កេះ ហើមពោះ និងចុកពោះ។ ដូច្នេះទីតាំងគេងដែលជួយកាត់បន្ថយការឈឺខ្នង និងធ្វើឲ្យអ្នកម្តាយគេងលក់ស្រួល។ ជាពិសេសត្រូវគេងផ្អៀងទៅខាងឆ្វេង ដើម្បីបញ្ជៀសស្បូនកុំឲ្យសង្កត់លើផ្នែកសរសៃធំដែលនៅផ្នែកខាងស្តាំ។ ប៉ុន្តែអ្នកអាចគេងទៅតាមទីតាំងណាមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រួល។

២.កែតម្រូវលក្ខណៈបន្ទប់គេងឲ្យសមស្រប សម្រាប់ស្ត្រីមានផ្ទៃពោះដូចជា ការជ្រើសរើសពូក ខ្នើយ និងខ្នើយឱប ដើម្បីសម្រួលដល់ដំណេក។

៣.ជៀសវាងទទួលទានទឹកច្រើន ជាពិសេស ៣ម៉ោងមុនពេលចូលគេង ព្រោះវានឹងធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ឆាប់ឈឺនោម។ ប្រសិនបើអ្នកត្រូវភ្ញាក់ពីដំណេកនៅពាក់កណ្តោលយប់ នោះវានឹងធ្វើឲ្យពិបាកគេងលក់ទៅវិញ។

៤.ព្យាយាមចូលគេង ហើយភ្ញាក់ពីដំណេកក្នុងពេលតែមួយ។ ព្រោះប្រសិនបើមានការផ្លាស់ប្តូរ ឬខុសពេលអាចធ្វើឲ្យអ្នកម្តាយងងុយគេង ឬមិនចង់គេងទៅវិញ។

៥.មុនពេលចូលគេង ការទទួលទានភេសជ្ជៈក្តៅៗនឹងជួយឲ្យអ្នកម្តាយគេងលក់ស្រួលជាងមុន។

៦.ធ្វើលំហាត់ប្រាណស្រាលៗ ជាទៀងទាត់ដើម្បីឲ្យឈាមរត់បានស្រួល ធ្វើឲ្យម្តាយគេងលក់ស្រួល។

៧.បើកតន្ត្រីស្តាប់តិចៗ មុនពេលចូលគេងដើម្បីធ្វើឲ្យចិត្តស្ងប់។ ដោយសារតែអ្នកម្តាយភាគច្រើនតែងតែព្រួយបារម្ភ អំពីសុវត្តិភាពរបស់កូនក្នុងផ្ទៃ។

សូមអ្នកម្តាយទាំងឡាយព្យាយាមអនុវត្តវិធីសាស្ត្រដូចដែលបង្ហាញពីខាងលើ ប៉ុន្តែប្រសិនបើអ្នកម្តាយនៅតែគេងមិនលក់ដដែល សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើអ្នកទុកចោលយូរ វានឹងធ្វើឲ្យខូចសុខភាព និងបង្កគ្រោះថ្នាក់ដល់ទារកថែមទៀត។ លើសពីនេះ សូមកុំទិញថ្នាំងងុយគេងមកលេបខ្លួនឯងឲ្យសោះ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here