វិធីទប់ស្តាត់ការឆ្លងមេរោគលើផ្លូវបង្ហូរនោម​​ អំឡុងពេលមានផ្ទៃពោះ

0
1

នៅពេលមានផ្ទៃពោះ ប្រព័ន្ធរាងកាយរបស់ស្ត្រីមានការផ្លាស់ប្តូរជាច្រើន ដោយសារតែការផ្លាស់ប្តូររាងកាយ រួមបញ្ចូលទាំងអ័រម៉ូនផ្សេងៗទៀត។ ទន្ទឹមនឹងនេះផងដែរ ប្រព័ន្ធបង្ហូរនោមរបស់ស្ត្រីមានផ្ទៃពោះក៏មានការផ្លាស់ប្តូរដែរ ដោយសារតែស្បូនដាក់សម្ពាធលើប្លោកនោមខ្លាំងពេក ធ្វើឲ្យអ្នកម្តាយនោមញឹកទាំងពេលថ្ងៃ និងពេលយប់។

បើទោះបីជានេះត្រូវបានគេចាត់ទុកជារឿងធម្មតា ក៏ប៉ុន្តែការនោមញឹកអាចជះឥទ្ធិពលអវិជ្ជមានដល់ការមានផ្ទៃពោះ ជាពិសេសបើអ្នកម្តាយមិនប្រយ័ត្ន ឬធ្វើអាកប្បកិរិយាមិនសមរម្យ អាចមានការឆ្លងមេរោគលើផ្លូវបង្ហូរនោមបាន។

ការឆ្លងមេរោគលើផ្លូវបង្ហូរនោមលើស្ត្រីកើតមានច្រើនជាងបុរស ដោយសារតែប្រព័ន្ធបង្ហូរនោមរបស់ស្ត្រីខ្លីជាងប្រព័ន្ធបង្ហូរនោមរបស់បុរស។ នៅពេលឆ្លងមេរោគ ស្ត្រីអាចមានអារម្មណ៍ឈឺចាប់នៅពេលនោម ហើយមានករណីខ្លះអាចមានឈាមមកជាមួយទឹកនោមផងដែរ។

ក្នុងករណីដែលស្ត្រីមានផ្ទៃពោះមានការឆ្លងមេរោគក្នុងប្លោកនោមធម្មតា វាមិនបង្កគ្រោះថ្នាក់អ្វីច្រើននោះទេ តែវាក៏អាចបង្កឲ្យកូនកើតមិនគ្រប់ខែ ហើយប្រសិនបើធ្ងន់ធ្ងរវិញនោះ អាចបង្កើនហានិភ័យរលូតបាន។ ជាពិសេស ៣ខែដំបូងនៃការមានផ្ទៃពោះ វាអាចប្រឈមនឹងហានិភ័យ រលូត កើតមិនគ្រប់ខែ រួមទាំងទារកមានទម្ងន់ទាប។

របៀបជៀសវាងការឆ្លងមេរោគលើផ្លូវបង្ហូរនោម

១.អ្នកម្តាយមានផ្ទៃពោះ គួរតែព្យាយាមទទួលទានទឹកឲ្យបានច្រើនយ៉ាងហោចណាស់ ៦ទៅ៨កែវក្នុងមួយថ្ងៃ (១,៥ ទៅ២លីត្រ) ដើម្បីកម្ចាត់មេរោគលើផ្លូវបង្ហូរនោម។

២.អ្នកម្តាយមិនគួរទប់នោមឡើយ ដោយសារតែវាអាចប្រមូលផ្តុំបាក់តេរីច្រើន និងការឆ្លងមេរោគកាន់តែងាយស្រួល។

៣.ព្យាយាមថែរក្សាអនាម័យ ដោយស្លៀកខោទ្រនាប់ទន់ៗ ហើយមានខ្យល់ចេញចូលបានល្អ។

៤.ជៀសវាងភាពសើម ឬសម្អាតបន្ទាប់ពីចូលបន្ទប់ទឹកគ្រប់ពេល ដោយជូតសម្អាតពីមុខទៅក្រោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here