ដោយសារតែជំងឺឬសដូងបាត បណ្តោលមកពីសរសៃវ៉ែនជុំវិញរន្ធគូថ បណ្តោលឲ្យមានការកកឈាម។ គួបផ្សំជាមួយនឹងចលនារបស់ពោះវៀនអ្នកម្តាយខុសធម្មតាទៀតដូចជា ឈឺពោះញឹកញាប់ លាមករឹង ទល់លាមក ដែលមានរយៈពេលយូរនឹងធ្វើឲ្យជំងឺឬសដូងបាត ងាយកើតបំផុត។
ចំពោះការព្យាបាលភាគច្រើន គឺផ្តោតសំខាន់ទៅលើការព្យាបាលដោយប្រយោល តាមរយៈការញ៉ាំបន្លែ និងទទួលទានទឹកឲ្យបានច្រើន។ លើសពីនេះទៅទៀត អ្នកគួរតែទម្លាប់បត់ជើងតូចឲ្យបានទៀងទាត់ ដើម្បីបញ្ចេញចោលកុំឲ្យលាមកនៅកកុញច្រើនពេក និងជំរុញឲ្យពោះវៀនដំណើរការបានត្រឹមត្រូវឡើយវិញ។
ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរខ្លាំង ជម្រើសដំបូង គឺការលេបថ្នាំគ្រាប់ និងថ្នាំសុល អាចជួយបន្ទន់លាមកបាន។ ប៉ុន្តែប្រសិនបើមានការហូរឈាម មានការឈឺចាប់ខ្លាំង ឬប្រើថ្នាំមិនមានប្រសិទ្ធិភាព ការព្យាបាលល្អបំផុត គឺការវះកាត់។
ទោះជាយ៉ាងណា ប្រសិនបើអ្នកម្តាយទើបតែសម្រាលកូននៅខ្ចីខែ ហើយបំបៅកូនដោយទឹកដោះទៀតនោះ តើអាចលេបថ្នាំព្យាបាលជំងឺឬសដូងបានបានទេ?
ប្រសិនបើអ្នកម្តាយនៅខ្ចីខែ បើចង់ព្យាបាលជំងឺឬសដូងបាត គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីជ្រើសរើសថ្នាំដែលមិនប៉ះពាល់ដល់ទឹកដោះ ព្រោះប្រភេទថ្នាំមានល្ខណៈខុសៗគ្នា។ អ្នកម្តាយអាចជ្រើសរើសថ្នាំសម្រាប់សុលរន្ធគូថ ដែលដំណើរការក្នុងមូលដ្ឋានរន្ធគូថប៉ុណ្ណោះ។
បច្ចុប្បន្នមានក្រែមសម្រាប់ប្រើលើស្បែក អាចព្យាបាលបាន ប៉ុន្តែវាអាចចំណាយពេលពី ៣ទៅ៦សប្តាហ៍។ ទន្ទឹមនឹងនោះ អ្នកម្តាយគួរតែរក្សាខ្លួនកុំឲ្យទល់លាមក ដោយបរិភោគបន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន។ ជាពិសេសត្រូវបន្ទោរបង់ឲ្យទៀងទាត់ ហើយធ្វើការហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយជំងឺឬសដូងបាត៕