សម្រាលកូនហើយនោមញឹក តើគួរទ្រាំចូលបន្ទប់ទឹកញឹក ឬកាត់បន្ថយការទទួលទានទឹក?

0
1

នៅពេលបត់ជើងតូច អ្នកម្តាយមានអាមរ្មណ៍ថាក្រហាយ ឬអត់? បើមានអារម្មណ៍ក្រហាយមុន ឬក្រោយពេលបត់ជើងតូច អ្នកម្តាយគួរទទួលទានទឹកឲ្យបាន ៦ទៅ៨កែវ ឬ២ទៅ៣លីត្រ ក្នុងមួយថ្ងៃ គឺអាចជួយបាន។ ព្រោះការផឹកទឹកតិចពេក បាក់តេរីក្នុងផ្លូវនោម អាចរីករាលដាលកាន់តែច្រើន។ ដូច្នេះការផឹកទឹកច្រើននឹងជួយលាងសម្អាតកាកសំណល់ពុលចេញពីតម្រងនោម និងកាត់បន្ថយមេរោគដែលឆ្លងចូលក្នុងផ្លូវនោមផងដែរ។

ប៉ុន្តែប្រសិនបើរោគសញ្ញារបស់អ្នកម្តាយមិនបានប្រសើរឡើង ឬមានអាការៈគ្រុនក្តៅ អ្នកគួរតែលេបថ្នាំអង់ទីប៊ីយោទិក និងទៅជួបគ្រូពេទ្យដើម្បីរកវិធីដោះស្រាយដែលត្រឹមត្រូវ។ ប្រសិនបើអ្នកម្តាយកំពុងបំបៅកូនដោយទឹកដោះ អ្នកមិនអាចប្រើថ្នាំផ្តេសផ្តាស់បាននោះទេ ព្រោះថ្នាំមួយចំនួនអាចប៉ះពាល់ដល់ការផលិតទឹកដោះ។ ប៉ុន្តែប្រសិនបើទារកស្ថិតក្នុងដំណាក់កាលផ្តាច់ដោះ អ្នកម្តាយអាចទិញថ្នាំលេបបានដោយខ្លួនឯង ព្រោះវាមិនមានផលប៉ះពាល់អ្វីឡើយ។

សរុបមកវិញ ក្រោយពេលសម្រាលកូនហើយអ្នកត្រូវទទួលទានទឹកឲ្យបានច្រើន ទោះត្រូវចូលបន្ទប់ទឹកញឹកញាប់ក៏ដោយ ដើម្បីលាងសម្អាតជាតិពុលក្នុងខ្លួន ក៏ដូចជាជួយបណ្តេញមេរោគចេញពីតម្រងនោមផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here