ធម្មជាតិរបស់មនុស្សអាចបត់ជើងតូចដោយខ្លួនឯងតាំងពីនៅក្នុងពោះម្តាយបាន៣ខែមកម្ល៉េះ។ ពេលនៅក្នុងពោះទារកអាចលេបទឹកភ្លោះ បន្ទាប់មកបញ្ចេញជាទឹកនោម ហើយនៅពេលកើតមក ទារកអាចរៀនបត់ជើងតូចដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើទារកនោមញឹក តើអាចមានគ្រោះថ្នាក់ទេ?
ទារកើតចេញពីផ្ទៃម្តាយ អាចរៀនបត់ជើងតូចក្នុងរយៈពេល២៤ម៉ោង ហើយការនោមម្តងៗអាចខុសគ្នាប៉ុន្តែមិនលើសពី ១៥ទៅ៣០សេសេឡើយ ដោយសារតែទារកនៅមានប្លោកនោមតូច ដូច្នេះការនោមអាចនោមញឹកញាប់។
ការវិវឌ្ឍន៍ការនោមរបស់ទារក
១.ក្រោយពេលសម្រាល ទឹកនោមមិនលើសពី ៣០សេសេឡើយ។
២.នៅថ្ងៃទី២បន្ទាប់ពីសម្រាល នឹងបង្កើនភាពញឹកញាប់នៃការនោមកាន់តែច្រើន។
៣.ទឹកនោមលើកដំបូងមានពណ៌ក្រម៉ៅ តែនៅថ្ងៃបន្ទាប់ចាប់ផ្តើមប្រែជាពណ៌ផ្តាឈូក ឬទឹកក្រូច ដែលមិនមែនជាពណ៌ឈាមគឺមិនមានគ្រោះថ្នាក់អ្វីឡើយ។
៤.ចាប់ពីថ្ងៃទី៥ ទារកនឹងចាប់ផ្តើមមឹមទឹកដោះស្ទាត់ជំនាញ ហេតុនេះការនោមរបស់ពួកគេប្រហែលជា ៦ទៅ៨ដងក្នុងមួយថ្ងៃ។ ចំពោះទារកដែលមឹមដោះច្រើន អាចនោមរហូតដល់ ១០ដងក្នុងមួយថ្ងៃ។
៥.ប្រយ័ត្នទារកខ្លះអាចមានទឹកនោមពណ៌ខ្មៅ ហើយនោមតិចជាង ៦ដងក្នុងមួយថ្ងៃ ត្រូវបានគេសន្មត់ថាខ្វះជាតិទឹក ឬមិនបានទទួលទឹកដោះគ្រប់គ្រាន់ពីអ្នកម្តាយមិនបានគ្រប់គ្រាន់។ ដូច្នេះអ្នកម៉ាក់គួរតែព្យាយាមបំបៅដោះកូនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕