របៀបគណនាថ្ងៃសម្រាលកូនដោយខ្លួនឯង ឲ្យមានភាពត្រឹមត្រូវ

0
1

រយៈពេលនៃការមានផ្ទៃពោះទាំងមូលរហូតដល់ថ្ងៃសម្រាល ត្រូវចំណាយពេលប្រហែលជា ២៨០ថ្ងៃ ឬ៤០សប្តាហ៍ ដោយរាប់ចាប់ផ្តើមពីថ្ងៃដំបូងនៃការមករដូវចុងក្រោយ។ ដូច្នេះគ្រូពេទ្យមានរូបមន្តសាមញ្ញសម្រាប់គណនាការបរិច្ឆេទថ្ងៃសម្រាល ដែលមានចាប់ពីថ្ងៃដំបូងនៃវដ្តរដូវចុងក្រោយ។ បន្ទាប់មករាប់ថយក្រោយ ខែដែលអ្នកមករដូវ រយៈពេល៣ខែ ហើយរាប់បន្ថែម៧ខែទៀត។

ឧបមារថា ថ្ងៃដំបូងនៃការមករដូវចុងក្រោយរបស់អ្នក គឺថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អ្នកអាចរាប់ថយក្រោយរយៈពេល៣ខែ គឺខែវិច្ឆិកា តុលា និងកញ្ញា។ ដូច្នេះថ្ងៃសម្រាលកូនរបស់អ្នក គឺនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ ដែលត្រូវរាប់បន្ថែម៧ទៅ ៩ថ្ងៃទៀត។

វិធីកំណត់ការបរិច្ឆេទនៃការសម្រាលកូននេះ មានភាពត្រឹមត្រូវណាស់ ប្រសិនបើអ្នកម្តាយអាចចងចាំការបរិច្ឆេទនៃការមករដូវចុងក្រោយរបស់ខ្លួនបាន។ ប្រសិនបើអ្នកមានវដ្តរដូវទៀងទាត់រៀងរាល់ ២៨ ទៅ៣០ថ្ងៃ ស្ត្រីមានផ្ទៃពោះភាគច្រើនអាចនឹងសម្រាលកូនមុនកាលបរិច្ឆេទមួយសប្តាហ៍ ឬក្រោយមួយសប្តាហ៍​ អាស្រ័យទៅលើសុខភាពរបស់អ្នកម្តាយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here