ហេតុអ្វី​ពេល​ឆ្លងទន្លេ​ស្វាមី​ចាំបាច់​ត្រូវ​នៅ​ជិត​ប្រពន្ធ?

0
1

ការ​សម្រាលកូន ឬ​មនុស្ស​ជាច្រើន​ចូលចិត្ត​ហៅថា ឆ្លងទន្លេ គឺជា​ការងារ​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​ស្រី​ទាំងឡាយ ហើយ​បើ​ការងារ​នេះ​មិន​រលូន​ទេ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន។

ដូច្នេះ​ក្នុងអំឡុងពេល​សម្រាល តើ​ប្រពន្ធ​ត្រូវការ​អ្នកណាខ្លះ​ជាងគេ? ស្វាមី គឺជា​បុគ្គល​ទីមួយ​ដែល​ប្រពន្ធ​ត្រូវការ​ឲ្យ​នៅ​គៀក​គិត​បំផុត។ វត្តមាន​របស់​ស្វាមី ជា​កម្លាំងចិត្ត​ដ៏​ធំ​ក្នុងការ​ជំនះ​ឧបសគ្គ​ដូចជា ការឈឺចាប់ អារម្មណ៍​ភ័យខ្លាច និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែខ្លាំង។

ដោយសារតែ​ហេតុនេះហើយ ទើប​ក្រុមគ្រូពេទ្យ ឬ​ពេទ្យឆ្មប់ អនុញ្ញាត​ឲ្យ​ស្វាមី​ទាំងឡាយ​ចូលទៅ​កំដរ​ប្រពន្ធ នៅពេលដែល​ពួកគេ​ឆ្លងទន្លេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here