មាតាបិតា ត្រូវ​យល់ដឹង​ការ​វៀចក​របស់​ទារក

0
1

យើង​ដឹង​ពី​ភាពមិនប្រក្រតីផ្សេងៗ របស់​ទារក​បន្ទាប់ពី​សម្រាល​បាន​ដោយសារ ការពិនិត្យ​សុខភាព​របស់​គ្រូពេទ្យ​ឯកទេស​កុមារ-ទារក។ ក្នុងចំណោម​ភាពមិនប្រក្រតី​ទាំងឡាយ ករណី​ជួប​ទារក​វៀចក គឺជា​ករណី​ឧស្សាហ៍​ជួបប្រទះ ដែលមាន​ប្រហែលជា២% នៃ​ភាពមិនប្រក្រតី​ទាំងអស់។

មូលហេតុ​ចំបង​នៃ​ភាពមិនប្រក្រតី​នេះ គី​ដោយសារ៖

– ការលូតលាស់​របស់​សាច់ដុំ​ក​ទាំងសងខាង(Sternocleidomastoid muscle) មាន​ភាពមិន​ស្មើគ្នា

– ទម្រង់​របស់​ទារក​ក្នុង​ផ្ទៃ​មិន​ស្រប​និង​ស្បូន​របស់​ម្តាយ

– និង​ការកើនឡើង​យ៉ាង​រហ័ស​នូវ​ជាតិ​កាល់ស្យូម ដែល​បណ្តាល​ឲ្យ​មានការ​ក​ន្ទ្រា​ក់សាច់​ដុំ​រយៈពេល​យូរ។

ជាទូទៅ យើង​អាច​ដឹង​ច្បាស់​នៅពេល​ទារក​អាយុ​ចាប់ពី ១ខែ​ដល់៤ខែ (ទារក​រឹង​ក) ប៉ុន្តែ​ក្នុងករណី​វៀចក​ខ្លាំង យើង​អាច​ដឹង​តាំងតែ​ពី​ទារក​ទើបនឹង​កើត​ភ្លាម។

ការវិវត្តន៍​ក្នុងករណី​ទម្រ​ង​វៀចក​តិចតួច ទារក​អាច​វិល​ទៅរក​ភាព​ធម្មតា​ក្នុង​រយៈពេល​ខ្លី។ ប៉ុន្តែ​ក្នុងករណី​ទម្រ​ង​វៀចក​ធ្ងន់ធ្ងរ ទារក​ត្រូវ​ព្យាបាល​ដោយ​ចលនា​រយៈពេល​វែង។ ប្រសិនបើ​ទារក​មិនបាន​ព្យាបាល​ទាន់ពេលវេលា នៅ​ថ្ងៃ​អនាគត ទារក​អាចមាន​រូបរាង​មិន​សមរម្យ និង​ខូច​ទម្រ​ង​ឆ្អឹង​កងក​ទៀតផង។

“ ដូច្នេះ ដើម្បី​ឲ្យ​ទារក​អាច​វិវត្តន៍​ទៅរក​រូបរាង​ធម្មតា​វិញ​បាន យើង​ត្រូវ​ពិនិត្យ​សុខភាព​ទារក​នៅពេល​សម្រាល​រួច និង​តាមដាន​ការវិវត្តន៍​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្រូពេទ្យ​ឯកទេស​កុមារ-ទារក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ “

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here