ពេលពពោះអ្នកម៉ាក់ឃ្លានបុកល្ហុង តើអាចញ៉ាំបានអត់?

0
1

អាហារដែលស្ត្រីមានផ្ទៃពោះទទួលទាន ត្រូវតែមានគុណប្រយោជន៍ និងផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីបំពេញសេចក្តីត្រូវការទាំងម្តាយ និងកូនក្នុងផ្ទៃ។ ក៏ប៉ុន្តែក្នុងចំណោមអាហារជាច្រើន មានអាហារមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តញ៉ាំ នោះគឺបុកល្ហុង តើស្ត្រីមានផ្ទៃពោះអាចញ៉ាំបានទេ?

ការចង់ញ៉ាំរបស់អ្នកម្តាយក៏អាស្រ័យទៅលើការចាញ់របស់កូនក្នុងផ្ទៃផងដែរ ទោះជាយ៉ាងណាអ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះបុកល្ហុង ព្រោះវាមានផ្ទុកបន្លែចម្រុះសុទ្ធតែជារបស់ឆៅ។ ដូច្នេះប្រសិនបើអ្នកម្តាយចង់ញ៉ាំត្រូវតែមានការប្រុងប្រយ័ត្ន៖

១.បន្លែឆៅ៖ ទាំងល្ហុង សណ្តែកគួរ ត្រកួន ស្ពៃក្តោប ជី សុទ្ធតែជាបន្លែឆៅដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង។ ការទទួលទានបន្លែឆៅ អាចធ្វើឲ្យអ្នកហើមពោះ ឬរាករួសបាន ម្យ៉ាងវិញទៀតបើបន្លែទាំងនោះអាចមានផ្ទុកសារធាតុគីមីថ្នាំសម្លាប់សត្វល្អិត បើលាងសម្អាតមិនបានត្រឹមត្រូវទេនោះ អាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរ។ យកល្អបន្លែទាំងនោះគួរតែស្រុះឲ្យឆ្អិនសិន មុននឹងទទួលទាន។

២.ក្តាមត្រាំ៖ ក្តាមត្រាំមានផ្ទុកសារធាតុ fermented(ជាសារធាតុមេ ឬឡើងជូរផ្អូម) ជាពិសេសប្រសិនបើមិនបានលាងសម្អាតទេ អ្នកម្តាយអាចប្រឈមនឹងបញ្ហារាគ អស់កម្លាំង ហើយប៉ះពាល់ដល់ទារកមិនទាន់កើត។ ក្រៅពីសារធាតុ fermented ក្តាមត្រាំក៏មានផ្ទុកជាតិប្រៃ និងស្ករច្រើន ដែលរួមចំណែកធ្វើឲ្យរាងកាយអ្នកម្តាយហើម។

៣.ម្ទេស៖ ការទទួលទានអាហារហិរខ្លាំងពេក មិនល្អដែរសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ក្តៅក្រហាយក្នុងមាត់រហូតដល់ក្រពះ ឈឺពោះ និងអាចបណ្តោលឲ្យពុលអាហារផងដែរ។ ប្រសិនបើអ្នកញ៉ាំញឹកញាប់ អាចប៉ះពាល់ធ្ងន់ធ្ងរទាំងម្តាយ និងកូនមិនទាន់កើត។

ប្រសិនបើអ្នកចង់ញ៉ាំបុកល្ហុង ត្រូវប្រុងប្រយ័ត្នចំពោះអនាម័យ ហើយត្រូវញ៉ាំក្នុងកម្រិតសមល្មម តែកុំញឹកញាប់ពេក ដើម្បីសុវត្ថិភាពទាំងខ្លួនឯង និងកូនក្នុងផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here