Skip to content

មិន​ចង់​ពិបាកចិត្ត​ព្រោះ​ឃើញ​កូន​ទល់លាមក កុំ​ភ្លេច​ផ្តល់​អាហារ៣យ៉ាងនេះ

នៅពេលដែល​ទល់លាមកម្តងៗ អ្នក​ច្បាស់​ជាមាន​អារម្មណ៍​ពិបាក​ក្នុង​ការបញ្ចេញ​មក​ក្រៅ ហើយ​ឈឺចាប់​ទ្វារធំ ដោយសារតែ​លាមក​រឹង។ ចុះបើ​បញ្ហា​នេះ​កើតឡើង​ចំពោះ​ទារកតូចៗវិញ តើ​ទៅជា​យ៉ាងណា​ទៅ? ទារក​ច្បាស់​ជា​ស្រែ​យំ​ដើម្បី​ឲ្យ​ឪពុកម្តាយ​ជួយ​ជាមិនខាន ហើយ​ទុំរាំ​តែ​អ្នកទិញ​ថ្នាំ​មក​ស៊ុ​ល ទារក​ក៏​ប្រហែលជា​យំ​ឆ្អែត​ហើយ​ដែរ។ ហេតុនេះ ដើម្បី​ការពារ​កុំ​ឲ្យ​កូន​របស់​អ្នក​ជួប​បញ្ហា​នឹង​បញ្ហា​ទល់លាមក គួរតែ​បន្ថែម​អាហារ ៣ប្រភេទ​ឲ្យ​កូន​ជាប្រចាំ។

១.ទឹក

ឪពុកម្តាយ​មួយចំនួន មិនសូវ​ខ្វល់ខ្វាយ​រឿង​ផ្តល់​ទឹក​ឲ្យ​កូន​ទទួលទាន​នោះទេ លុះត្រាតែ​កូន​ទារក ឬ​បន្ទាប់ពី​ញ៉ាំ​អាហារ​ទើប​ឲ្យ​ពួកគេ​ទទួលទាន។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា ទឹក​ក៏​ជា​ថ្នាំ​មួយ​ប្រភេទ​ដែល​អាចជួយ​ការពារ​បញ្ហា​ទល់លាមក​សម្រាប់​ទារក​ដែរ ហេតុនេះ​សូម​ផ្តល់​ទឹក​ឲ្យ​ពួកគេ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ។

ផ្លែ​ប៉ោម

ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព ផ្លែ​ប៉ោម សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​សរសៃ​ច្រើន​ដែល​អាចជួយ​កាត់បន្ថយ​ការ​ទល់លាមក។ អ្នក​ត្រូវ​ប្រើ​ស្លាប់ព្រា​កោស ឬ​កិន​ផ្លែ​ប៉ោម បញ្ចុក​ទារក មួយថ្ងៃ​ឲ្យ​បាន​មួយ​ស្លាបព្រា។

ចេក

កុំ​ភ្លេច​ឲ្យ​កូន​បរស់​អ្នក​ទទួលទាន​ចេក​មួយ​ថ្ងៃមួយ​កំណាត់ ក្នុង​មួយថ្ងៃ ព្រោះ​វា​ជា​ប្រភព​ជាតិ​សរសៃ​ដែល​អាចជួយ​កាត់បន្ថយ​បញ្ហា​ទល់លាមក​បាន។ ក្នុងករណី​ដែល​ធ្មេញ​របស់​ពួ​គេ​មិនទាន់​ដុស​ទេនោះ អ្នក​ត្រូវ​ប្រើ​ស្លាបព្រា​កោស​បញ្ចុក៕