ប្រភេទ​មនុស្ស​ស្រី ដែល​អាចមាន​កូនភ្លោះ

0
1

តើ​អ្នកមាន​ឆ្ងល់​ទេ ហេតុអ្វី​បានជា​មនុស្ស​ស្រី​មាន​ចំ​តូច​អាចមាន​លទ្ធភាព​បង្កើត​កូនភ្លោះ​ចំណែកឯ​មនុស្ស​ស្រី​មួយចំនួនធំ​ទៀត​បែរជា​គ្មាន​លទ្ធភាព​បង្កើត​កូនភ្លោះ​ទៅវិញ? តាម​ការពិត​មនុស្ស​ដែល​អាច​មានឱកាស​បង្កើត​កូនភ្លោះ គឺ​អាស្រ័យទៅលើ​កត្តា​អំណោយផល​មួយចំនួន។

ប្រវត្តិ​គ្រួសារ​ធ្លាប់មាន​កូនភ្លោះ

ប្រសិនបើ​អ្នក​កើត​ក្នុង​ត្រកូល​ធ្លាប់មាន​ប្រវត្តិ​កូនភ្លោះ នោះ​អ្នក​ក៏មាន​ឱកាស​បង្កើតកូន​ភ្លោះ​ដូច​ម្តាយ ជីដូន​ជីតា ឬ​សាច់ញាតិ​របស់​អ្នក​ដែរ។

មនុស្ស​ស្រី​យក​កូន​នៅ​វ័យ​ចំណាស់

តាម​ការសិក្សា​មួយ​បាន​បង្ហាញថា ស្ត្រី​ដែល​បន្ត​ពូជ​នៅ​វ័យ​ជាង ៣៥ឆ្នាំ អាចមាន​ឱកាស​បង្កើត​កូនភ្លោះ​ច្រើន។ ទោះជា​យ៉ាងណា​ស្ត្រី​មិនគួរ​យក​កូន​នៅ​វ័យចាស់​ពេក​នោះទេ ព្រោះ​វា​មិនមាន​សុ​វត្តិភាព​ចំពោះ​ការបង្កើត​ឡើយ។

មនុស្ស​ស្រី​ដែល​ចូលចិត្ត​ដំឡូងជ្វា

ស្ត្រី​ដែល​ចូលចិត្ត​ដំឡុង​ជ្វា​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា មានឱកាស​បង្កើតកូន​ភ្លោះ​ច្រើន។ ដូច្នេះហើយ សម្រាប់​អ្នក​ដែល​ចង់បាន​កូនភ្លោះ គួរតែ​ព្យាយាម​បន្ថែម​ដំឡូងជ្វា​នៅក្នុង​របប​អាហារ​ជាប្រចាំ។

នារី​ធ្លាប់មាន​កូនក្រៅស្បូន

ក្រោយពី​ធ្លាប់មាន​បញ្ហា​កូនក្រៅស្បូន នារី​អាចមាន​ឱកាស​បង្កើន​កូនភ្លោះ​កាន់តែច្រើន។ ករណីនេះ​កើតឡើង​ដោយសារតែ​មេជី​វិត​ឈ្មោល​អាច​ចាក់​បញ្ចូល​ទៅក្នុង​ស៊ុត​ម្តង។ ជាពិសេស​ប្រសិនបើ​មេជី​វិត​ឈ្មោល អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន អ្នកនឹង​មានឱកាស​ប​ង្កើ​ត​កូនភ្លោះ​កាន់តែច្រើន៕-

LEAVE A REPLY

Please enter your comment!
Please enter your name here