យ៉ាហនគឺជាមុខម្ហូបមួយមុខដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តដែលគេតែងតែធ្វើតាមពិធីធំៗ ឬពេលជួបជុំគ្រួសារដើម្បីទទួលទាន ចង់ដឹងថារបៀបធ្វើយ៉ាងណានោះតោះទៅមើលខាងក្រោមទាំងអស់គ្នា
គ្រឿងផ្សំ៖
– ខ្ទិះដូង ( ខ្ទិះដើម )
– ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )
– កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )
– គ្រឿងសាតេ
– ប្រេងអូលីវ
– ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង
– ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹកដូងជំនួសបាន )
– ស្លឹកក្រូចសើច
– ខ្ទឹមសចិញ្ច្រាំអោយម៉ត់
– សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច
– សាច់គោ បង្គា មឹុក ………………..
– បន្លែ ស្ពៃបូកគោ ផ្សិត ……………..
វិធីធ្វើ
– ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ
– បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង
– រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ( មុខម្ហូបនេះធ្វើកុំអោយប្រៃ ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។
– ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។
? របៀបធ្វើទឹកតៅហ៊ូ
– ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ។
ប្រភព៖មុខម្ហូបប្រចាំគ្រួសារ