Skip to content

វិធីធ្វើ មីឆា​សាច់គោ

មីជា​ជាអាហារ​សម្រន់មួ​យ​ប្រភេទដែលមាន​លក់គ្រប់ទី​កន្លែង យើង​អាច​យកវាម​ក​ស្រុះ បំព​ង …..តែថ្ងៃ​នេះយើង​សុំ​បង្ហាញ​ពីវិធី​ឆាមី​សាច់​គោ ចង់ដឹង​ថារៀបធ្វើយ៉ា​ងណាទៅ​មើលខាង​ក្រោម​ទាំ​ងអស់គ្នា៖


គ្រឿងផ្សំ
មី​កញ្ចប់ ៤,៥ កញ្ចប់
ត្រកួន រឺ ស្ពៃចង្កឹះ ២ខាំ
សាច់គោ១ខាំ​កន្លះ
ប្រហិត សាច់គោ ១ខាំ​កន្លះ
ទឹកម្ទេស២ស្លាបព្រា​របាយ ទឹក​ប៉េងប៉ោះ២ស្លាបព្រារ ម្ទេស​ឆា១ស្លាបព្រារ ប្រេងខ្យង១ស្លាបព្រារ អំបិល​តិច ស្ករស១ស្លាបព្រា​របាយ​កំពង់ ទឹក​កន្លះ​ចានចង្កឹះ ខ្ទឹមស​ចិញ្ច្រាំ

វិធី​ធ្វើ
ខ្ទឹមស​ចិញ្ច្រាំ​ឆា​អោយ​ឈ្ងុយ ហើយ​ចាក់ទឹក​ប៉េងប៉ោះ ,ទឹកម្ទេស , ប្រេងខ្យង , អំបិល​តិច, ស្ករស ហើយ​ចាំ​ចាក់​សាច់គោ និង ប្រហិត​ចូល ឆា​ចូលគ្នា​អោយចូល​ជាតិ ហើយ​ចាំ​ថែម​ទឹក បន្ទាប់មក​ថែម​ត្រកួន​ចូល ឆា៣,៤ត្រលប់ ដាក់​មី​ចូល ចុងក្រោយ​ដាក់​ម្ទេស​ឆា ភ្លក់​មើល បាន​រសជាតិ​ដែល​ចូលចិត្ត​នៅ ហើយ​ដួស​ដាក់​ចាន ញាំ​ជាមួយ​ទឹកម្ទេស តោះ​សាក​ល្បងមើល ម្ហូបងាយៗចំអិន។

 

សុភាព នារី