បើយោងតាមអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ជារៀងរាល់៦នាទី មានមនុស្សម្នាក់បានស្លាប់ដោយសារការជក់បារី ប៉ុន្តែអ្នកជក់បារីស្ទើរតែទាំងអស់នៅតែប្រព្រឹត្តិ បើទោះបីជាដឹងពីគ្រោះថ្នាក់ដល់ជីវិតដ៏ដោយ។
ផ្ទុយទៅវិញ សម្រាប់អ្នកដែលចង់ផ្តាច់បារី ហើយចង់ឲ្យសួតមានសុខភាពល្អឡើងវិញ អាចប្រើប្រាស់រូបមន្តធម្មជាតិមួយនេះបាន។
ធាតុផ្សំចាំបាច់៖
– ខ្ទឹមបារាំងហាន់តូចៗ ៤០០ក្រាម
– រមៀតកិនឲ្យម៉ត់ ២ស្លាបព្រាបាយ
– ទឹក ១លីត្រ
– ស្ករត្នោត ៤០០ក្រាម
– ខ្ញីប្រវែងមួយថ្នាំងដៃ ហាន់ចំណិតស្តើងៗ
ការអនុវត្ត៖
– ចាក់ទឹក និងស្ករត្នោត ចូលទៅក្នុងឆ្នាំងតូចល្មម ហើយដាំឲ្យពុះ
– បន្ទាប់មក បន្ថែមខ្ទឹមបារាំង រមៀត និងខ្ញី ចូលទាំងអស់
– កូរវាឲ្យសព្វនៅពេលទឹកកំពុងពុះ រួចរំងាស់ឲ្យបាន ២-៣នាទី
– ចុងក្រោយ អ្នកត្រូវលើកចុះឲ្យត្រជាក់ ហើយយកទៅក្លាសេក្នុងទូរទឹកកក
– ព្យាយាមពិសារល្បាយនេះម្តង១ពែង មុនពេលញ៉ាំអាហារពេលព្រឹកមួយម៉ោង និងក្រោយអាហារពេលលា្ងច ២ម៉ោង។
សូមព្យាយាមអនុវត្តរបែបនេះឲ្យបាន៣ថ្ងៃជាប់ៗគ្នា សួតរបស់អ្នកនឹងមានសុខភាពល្អឡើងវិញ ប៉ុន្តែប្រសិនបើសួតរបស់អ្នកមានបញ្ហាធ្ងន់ធ្ងរត្រូវចំណាយពេលយូរជាងនេះ។
ជាចុងក្រោយសូមបញ្ចាក់ថា ការជក់បារី បណ្តាលឲ្យខូចសុខភាព។ សូមមេត្តាអ្នកមិនធ្លាប់ កុំព្យាយាមសាកល្បង រីឯអ្នកដែលកំពុងប្រព្រឹត្ត សូមមេត្តាតាំងចិត្តផ្តាច់ចោលទៅ ដើម្បីសុខភាពខ្លួនឯង និងមនុស្សជាទីស្រលាញ់ដែលនៅជុំវិញខ្លួន៕
ចំណាំ៖ ថ្វីបើរូបមន្តធម្មជាតិមួយនេះ មិនមានផលប៉ះពាល់ដល់សុខភាពក៏ដោយ ក៏ប៉ុន្តែលោកអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន។