ក្រោយពេលចាប់ដៃគ្នាកសាងគ្រួសារថ្មី គូស្នេហ៍គ្រប់រូបតែងតែចង់បានកូនដើម្បីបន្តពូជពង្សវង្សត្រកូលពីមួយជំនាន់ទៅមួយជំនាញ់។ ប៉ុន្តែបញ្ហាមួយ ដែលជាច្រើនតែងតែមានការព្រួយបារម្ភខ្លាំងបំផុត គឺការយកកូនមិនបានដូចបំណង។ ទោះជាយ៉ាងណា សុំកុំទាន់បាត់ទឹកចិត្ត ហើយក៏កុំទាន់ប្រញាប់ទៅជួបគ្រូពេទ្យអី គឺអ្នកគួរតែសាកវិធីបែបធម្មជាតិទាំង ៨ចំណុចនេះសិនទៅ។
តមកាហ្វេ ជក់បារី ជាតិស្រវឹង និងថ្នាំញៀន៖ តាមការស្រាវជ្រាវជាច្រើនបានរកឃើញថា ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន អាចប៉ះពាល់ការមានផ្ទៃពោះ។ ចំណែកឯ ការជក់បារី ទទួលទានជាតិស្រវឹង ឬថ្នាំញៀនក៏អាចប៉ះពាល់ដល់ការមានផ្ទៃពោះដូចគ្នាដែរ។
ព្យាយាមរក្សាទម្ងន់ និងធ្វើលំហាត់ប្រាណ៖ ទម្លាប់ធ្វើលំហាត់ប្រាណទៀងទាត់ និងរក្សាទម្ងន់ឲ្យនៅថេរ អាចជួយជំរុញឲ្យអ្នកឆាប់មានកូន។ ព្រោះស្ត្រីដែលលើសទម្ងន់ មានកម្រិតអ័រម៉ូនអឺសស្ត្រូសែនខ្ពស់ ដែលបណ្តោលឲ្យការបញ្ចេញអូវុលមិនទៀងទាត់ ឬមិនបញ្ចេញអូវុលតែម្តង។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពហាត់ប្រាណខ្លាំងពេក និងឡើងទម្ងន់ច្រើនក៏អាចបណ្តាលឲ្យគ្មានកូន និងអសមតុល្យអ័រម៉ូនដែរ។
ព្យាយាមទទួលទានរបបអាហារដែលសម្បូរសារធាតុចិញ្ចឹម៖ ការបង្កកមណើតអាចកើតឡើងបាន លុះត្រាតែអ្នកព្យាយាមទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់។ សារធាតុចិញ្ចឹមមាននៅក្នុងអាហារដូចជា៖ សណ្តែកបណ្តុះ សណ្តែកបារាំង និងទឹកដោះគោ ដែលអាចជួយបង្កើនឱកាសដល់ការមានកូនកាន់តែច្រើនឡើង។ ប៉ុន្តែ អ្នកគួរតែជៀសវាងអាហារដែលមានជាតិជូរ ព្រោះវាអាចបង្កើនជាតិជូរនៅក្នុងស្លេស្ម កស្បូន និងបំផ្លាញមេជីវិត ដូច្នេះប្រភេទអាហារដូចជា តែ និងសាច់ក្រហម គួរតែជៀសវាង។
គួរពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ៖ ប្រសិនបើអ្នកចង់ឆាប់មានកូនដូចបំណង គួរតែទៅពិនិត្យសុខភាពឲ្យបានច្បាស់លាស់ ព្រោះវាអាចបណ្តាលមកពីបញ្ហាសុខភាពណាមួយ ហើយអ្នកក៏គួរតែសុំការណែនាំពីគ្រូពេទ្យផងដែរ។
រួមភេទឲ្យទៀងទាត់៖ តើអ្នកដឹងទេ? ការរួមភេទបានទៀងទាត់ធ្វើឱកាសនៃការមានផ្ទៃពោះកើនឡើងច្រើន។ ដូច្នេះ អ្នកគួររួមភេទឲ្យបានញឹកញាប់បន្តិច ដោយមិនចាំបាច់រង់ចាំថ្ងៃបញ្ចេញអូវុលឡើយ។
ការប្រើក្បាច់៖ អ្នកជំនាញបានបង្ហាញថា ការប្រើក្បាច់បានត្រឹមត្រូវអាចធ្វើឲ្យឆាប់មានផ្ទៃពោះ។ ឧទាហរណ៍៖ ក្បាច់ Doggy style អាចធ្វើឲ្យមេជីវិតចូលកាន់តែជ្រៅដល់កស្បូន ដែលងាយនឹងបង្កកំណើត។
ស្វែងយល់ពីវដ្តរដូវខ្លួនឯង៖ ប្រសិនបើអ្នកមានរដូវមិនទៀងទាត់ទេនោះ អ្នកក៏មិនអាចមានផ្ទៃពោះដែរ។ តែប្រសិនបើរដូវរបស់អ្នកទៀងទាត់វិញនោះ អ្នកនឹងដឹងថាពេលណាដែលអូវុលត្រូវបញ្ចេញ ព្រោះវាជាឱកាសដែលធ្វើឲ្យអ្នកឆាប់មានកូន។
ព្យាយាមលុបបំបាត់ភាពតានតឹង៖ ស្ត្រីទាំងឡាយត្រូវតែចង់ចាំថា ភាពតានតឹងអាចរារាំងដល់ការបញ្ចេញអូវុល ហើយធ្វើឲ្យការមករដូវរបស់អ្នកមិនទៀងទាត់នោះទេ។ ប៉ុន្តែ ប្រសិនបើជីវិតរបស់អ្នកមានតែភាពរីករាយវិញនោះ អ្វីៗនឹងឆាប់សម្រេចដូចបំណង៕