Skip to content

ធាត់ជ្រុលពីក្មេង ធំឡើងអាចលើសឈាម

ក្រុមអ្នកជំនាញបានធ្វើការវិភាគទៅលើកមារប្រហែលជា ២២០៥១នាក់ បានរកឃើញថា កុមារដែលមានរាងកាយធ្ងន់ជាងកម្ពស់ ប្រឈមនឹងជំងឺលើសឈាមខ្លាំងបំផុតទៅថ្ងៃអនាគត។ ករណីនេះ ភាគច្រើនកើតឡើងចំពោះកុមារដែលរស់នៅក្នុងប្រទេសមានភាពជឿនលឿងខ្លាំង។

baby and mom in Cambodia

សាស្ត្រាចារ្យ Peter Schwandt មកពីប្រទេស អាល្លឺម៉ង់ បានថ្លែងថា (ការសិក្សានេះបង្ហាញយ៉ាងច្បាស់ថា កុមារដែលធាត់ជ្រុល ភាគច្រើនប្រឈមនឹងជំងឺលើសឈាម។ ប៉ុន្តែមានវិធីសម្រកទម្ងន់មួយចំនួនដែលពួកគេអាចទទួលយក ដើម្បីអនុវត្ត និងកាត់បន្ថយគ្រោះថ្នាក់បាន)។

រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺក្មេងប្រុស ងាយនឹងទទួលរងនូវផលប៉ះពាល់ខ្លាំងជាងក្មេងស្រី។

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Peter Schwandt បានបន្ថែមទៀតថា (ក្មេងប្រុសធាត់ជ្រុលប្រឈមនឹងការកើតជំងឺលើសឈាម ខ្ពស់ជាងអ្នកមានទម្ងន់ធម្មតាដល់ទៅបួនដង)។

ហេតុនេះហើយ ក្រុមអ្នកជំនាញបានណែនាំថា កុមារទាំងឡាយគួរតែបរិភាគអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៕