អ្នកគ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា គ្រាន់តែស្ករតាំងម៉ែសោះ ក៏អាកម្ចាត់អាការក្អករបស់កុមារបានដែរ។ ពិតមែនហើយ ស្គរមិនត្រឹមតែមានរសជាតិផ្អែមួយមុខនោះទេ វាក៏ជាឱសថសម្រាប់ព្យាបាលជំងឺផងដែរ។ ជាពិសេស ប្រសិនបើអ្នកចេះកែច្នៃស្ករត្នោត ម្សៅខ្ញី ទឹកក្រូចឆ្មា លាយបញ្ចូលគ្នា វានឹងក្លាយទៅជាឱសថដ៏ពូកែបំផុត។
ធាតុផ្សំ
– ស្ករត្នោតចំនួន ១០០ក្រាម
– ម្សៅខ្ញីចំនួន ១ស្លាបព្រាកាហ្វេកន្លះ
– ទឹកក្រូចឆ្មាចំនួន ១ស្លាបព្រាកាហ្វេ
– ក្រដាស់អាលុយមីញ៉ូម ឬស្លឹកចេក
– ឈើចាក់ធ្មេញ
របៀបធ្វើ
– មុនដំបូងអ្នកត្រូវលាបប្រេងដូង នៅលើបន្ទះអាលុមីញ៉ូម ឬស្លឹកចេក។
– ជំហ៊ានបន្ទាប់ ចាក់ស្ករត្នោតចូលទៅក្នុងឆ្នាំង ដោយប្រើភ្លើងដុតកម្តៅកម្រិតទាបបំផុត។ នៅពេលធំក្លិនឈ្ងុយឡើង សូមបន្ថែមម្សៅខ្ញី និងទឹកក្រូចឆ្មាចូល។ សូមបន្តកូររហូតតែកុំឲ្យខ្លោច មួយសន្ទោះក្រោយមកទើបសុំចាក់ទៅលើក្រដាសអាលុមីញ៉ូម ឬស្លឹកចេក ហើយដាក់ឈើចាក់ធ្មេញដោតពីលើជាការស្រេច៕