នារីភាគច្រើនតែងតែចង់បានស្វាមី ជាអ្នកមាន ឡូយឆាយ ដោយមិនបានគិតថា គេអាចក្លាយជាស្វាមីដ៏ល្អសម្រាប់ខ្លួនឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកបានជួបបុរសដែលមានលក្ខខណ្ឌទាំង ៤ចំណុចនេះ បញ្ជាក់ថា អ្នករើសស្វាមីមិនខុសនោះទេ។
ចេះយកអាសារនៅពេលអ្នកជួបបញ្ហា
អ្នកអាចសង្កេតមើលសកម្មភាពរបស់ស្វាមីដោយខ្លួនឯង នៅពេលដែលអ្នកមិនស្រួលខ្លួន។ តើគាត់រត់ទៅធ្វើការបាត់ ទុកឲ្យអ្នកទៅពេទ្យដោយខ្លួនឯង ឬគាត់សុំច្បាប់ការងារដើម្បីជូនអ្នកទៅពេទ្យ? ជាពិសេស បីទោះជាគាត់ចម្អិនអាហារឲ្យអ្នកញ៉ាំទៀតនោះ គឺកាន់តែបញ្ជាក់យ៉ាងច្បាស់ថាគាត់ជាស្វាមីដែលចេះយល់ចិត្តប្រពន្ធជាទីបំផុត។
យកចិត្តទុកដាក់ចំពោះអ្នកជានិច្ច
ប្តីល្អតែងតែយល់ច្បាស់ពីទំហំការងាររបស់ភរិយាដែលត្រូវធ្វើនៅក្នុងផ្ទះ។ ដូច្នេះ គាត់តែព្យាយាមជួយសម្រាលបន្ទុករបស់ប្រពន្ធជានិច្ច ទោះបីជាការងារនោះធ្ងន់ ឬស្រាលយ៉ាងណាក្តី។
ចេះផ្តល់សេរីភាពដល់អ្នក
ប្តីល្អមិនដែលជ្រៀតជ្រែកសេរីភាពរបស់ភរិយាឡើយ ព្រោះគាត់ដឹងថា អ្នកត្រូវការសេរីភាពផ្ទាល់ខ្លួនខ្លះ។ ជាពិសេសគាត់តែងតែនៅចាំជួយដល់អ្នកជានិច្ច គ្រប់ពេលដែលអ្នកត្រូវការគាត់។
ផ្តល់ក្តីសុខដល់អ្នកគ្រប់ពេល
ប្រសិនបើស្វាមីរបស់អ្នកតែងតែព្យាយាមធ្វើឲ្យអ្នកញញឹមគ្រប់ពេល ដោយមិនចង់បានការតបស្នងអ្វីពីអ្នកសោះនោះ មានន័យថាគាត់ជាស្វាមីស្រឡាញ់អ្នកខ្លាំងបំផុត៕