មូលហេតុធ្វើឲ្យប្រុសៗ ស្រឡាញ់នារីដែលមានទំហំទាំង ៣ធំ

0

មនុស្សស្រីដែលមានចង្កេះអង្ក្រង ជើងស្រលូន ត្រគាកសាយ ប្រុសៗពិតជាចូលចិត្តខ្លាំងណាស់ ប៉ុន្តែថ្មីៗនេះ អ្នកវិទ្យាសាស្ត្ររកឃើញថា នារីដែលមានគូថធំ ក៏ស្ថិតនៅក្នុងបញ្ជីដែលប្រុសៗចង់បានដែរ។

បន្ទាប់ពីការស្រាវជ្រាវ ក្រុមអ្នកជំនាញបានបង្ហាញថា បុរសៗមានការចាប់អារម្មណ៍ខ្លាំងទៅលើនារីដែលមានឆ្អឹងខ្នងរាងអែនទៅមុខក្រោម ៤៥ដឺក្រេ។ ព្រោះស្ត្រីដែលមានរូបរាងបែបនេះ ងាយស្រួលក្នុងការពរពោះជាងស្ត្រីដទៃ។

ក្រុមអ្នកជំនាញបានរកឃើញទៀតថា កម្រិតនៃទំហំទាំង៣ គឺអាស្រ័យទៅលើឆ្អឹងកងខ្នង (ដែលមានលក្ខណៈអែនទៅមុខបន្តិចធ្វើឲ្យទំហំទាំង៣មានភាពលេចធ្លោ)។ មិនតែប៉ុណ្ណោះ ស្ត្រីដែលមានឆ្អឹងខ្នងរាងអែន មានភាពទាក់ទាញជាងនារីដែលមានដងខ្លួនត្រង់ឆ្កឹង។

baby and mom in Cambodia

ការពិសោធទៅលើមនុស្សបុរសចំនួន ៣០០នាក់ ត្រូវបានគេឲ្យមើលរូបថតស្រីៗដែលមានទម្រង់ដងខ្លួនផ្សេងៗគ្នា បន្ទាប់អ្នកជំនាញសួរម្តងម្នាក់ដើម្បីធ្វើការវាយតម្លៃពីចាប់អារម្មណ៍របស់ពួកគេ។ លទ្ធផលបង្ហាញថា បុរសភាគច្រើនពេញចិត្តទៅលើមនុស្សស្រីដែលមានខ្នងអែន ៤៥,៥ដឺក្រេ។

លោកវេជ្ជបណ្ឌិតម្នាក់មានប្រសាសន៍ថា ពីបុរាណស្ត្រីដែលមានឆ្អឹងខ្នងអែន មានសមត្ថភាពបង្កើតកូនច្រើន ហើយមានហានិភ័យរបួសខួរឆ្អឹងខ្នងតិច។ ចំណែកឯស្ត្រីដែលមានឆ្អឹងខ្នងធម្មតាវិញ នឹងមានសម្ពាធមកលើត្រគាកដល់ទៅ ៨០០ភាគរយក្នុងពេលមានផ្ទៃពោះ ដែលធ្វើឲ្យស្ត្រីទាំងនោះធ្វើចលនាស្ទើរមិនបាន ហើយមានហានិភ័យសុខភាពកាន់តែខ្លាំងឡើង។

អ្វីដែលគួរឲ្យកត់សម្គាលមួយទៀត ស្ត្រីដែលមានឆ្អឹងខ្នងអែន ៤៥ដីក្រេ គឺជាមនុស្សដែលមានសមត្ថភាពអាចស៊ូទ្រាំនឹងការឈឺចាប់ ខ្លាំងជាងស្ត្រីដទៃ៕