សញ្ញាបង្ហាញថា មិត្តប្រុសរបស់អ្នកពិតជានឹកអ្នកខ្លាំងណាស់

0
793
baby and mom in Cambodia

តើត្រូវធ្វើដូចម្តេចទើបដឹងថា មនុស្សដែលអ្នកស្រឡាញ់កំពុងតែនឹកនាដល់អ្នក? តាមពិតទៅមានសកម្មភាពច្រើនណាស់ដែលបង្ហាញថា មនុស្សដែលអ្នកឡាញ់កំពុងតែនឹកដល់អ្នក។ ជាពិសេសទង្វើបែបនេះ ប្រុសៗតែងតែបង្ហាញឲ្យស្រីៗបានដឹង នៅពេលដែលឃ្លាតឆ្ងាយពីគ្នា។

baby and mom in Cambodia

ការហៅទូរស័ព្ទ៖ ការហៅ (ឬតេ) ទូរស័ព្ទជាជាញឹកញាប់ មិនថាពេលថ្ងៃ ឬពេលយប់ឡើយ នេះជាសញ្ញាមួយបង្ហាញថា មិត្តប្រុសរបស់អ្នកពិតជានឹកអ្នកខ្លាំងណាស់ ហើយចង់តែមកជួបមុខអ្នកភ្លាមៗនោះទេ។

ការផ្ញើសារ៖ ប្រសិនបើអ្នករវល់មិនបានមើលទូរសព្ទ ហើយឆ្លើយតបទៅវិញទេនោះ អ្នកច្បាស់ជាឃើញសារជាច្រើនបានផ្ញើមកជាមិនខាននោះទេ។

គាត់តែងសួរថា តើអ្នកនឹកគាត់ដែរទេ? នេះគឺជាសំណួមួយដែលបញ្ជាក់ថា គាត់ពិតជានឹកអ្នក ហើយមានការព្រួយបារម្ភពីអ្នកយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត នេះក៏ជាសំណួរប្រយោលមួយបែប ដើម្បីឲ្យចង់ដឹងថា អ្នកនឹកដល់គាត់វិញដែរទេ។

ធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល៖ នៅពេលដែឡឃ្លាតឆ្ងាយពីគ្នា មិត្តប្រុសរបស់អ្នកអាចនឹងផ្តល់កាដូអ្វីមួយដែលអ្នកធ្លាប់ចង់បានជាយូរមកហើយ ដើម្បីឲ្យអ្នកមានអារម្មណ៍រំភើប។

អារម្មណ៍៖ ពេលខ្លះ ដោយសារតែអារម្មណ៍នឹកដល់មនុស្សជាទីស្រឡាញ់ គាត់អាចគេងកើយខ្នើយរបស់អ្នក ឬគេងឱបរបស់ដែលអ្នកធ្លាប់ទិញឲ្យ។ ចំណុចមួយនេះហើយដែលបង្ហាញថា មិត្តប្រុសរបស់អ្នកពិតគ្មានក្តីសុខឡើយបើគ្មានរូបអ្នកនៅក្បែរខ្លួនគាត់។

ទៅកន្លែងអនុស្សាវរីយ៍៖ ដើម្បីរំសាយចិត្តនឹក មិត្តប្រុសរបស់អ្នកអាចឧស្សាហ៍ទៅកន្លែងអនុស្សាវរីយ៍ដែលអ្នកធ្លាប់បានទៅជាមួយគ្នាពីមុនមក។

និយាយពាក្យនឹកតាមសារសំឡេង៖ ប្រសិនបើអ្នកមិនបានលើទូរស័ព្ទ ឬផ្ញើសាយតបទៅវិញទេនោះ គាត់អាចផ្ញើសារជាសំឡេង ដើម្បីបង្ហាញថា គាត់ពិតជានឹងអ្នកខ្លាំងណាស់។

ទាំងនេះ គឺជាសញ្ញាគ្រប់គ្រាន់ហើយ ដើម្បីបញ្ជាក់ពីក្តីស្នេហាពិតដែលគាត់មានចំពោះអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here