១០ប្រទេស ដែលផលិតមាសច្រើនជាងគេបំផុត

0
227

មាសគឺជាផ្នែកមួយនៃលោហៈធាតុ ដែលត្រូវបានគេចាត់ទុកថា ជាវត្ថុដ៏អស្ចារ្យក្នុងពិភពលោក។ កាលពីសម័យបុរាណ មាសត្រូវបានប្រើ ដើម្បីជាមធ្យោបាយដ៏សំខាន់មួយ របស់មនុស្ស​​ក្នុងការផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដូចជា អាហារ សម្លៀកបំពាក់ ទំនិញ និងរបស់របរផ្សេងៗទៀត។ ចុះបច្ចុប្បន្ននេះ មាសអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះ? នៅក្នុងធនាគារជាតិមួយ ដើម្បីអាចបោះពុម្ពក្រដាសប្រាក់បាន លុះត្រាតែមានមាសមកតម្កល់ទុកក្នុងធនាគារ ឬអាចនិយាយបានម៉្យាងទៀតថា ប្រសិនបើប្រជាជនចូលក្នុងធនាគារ ដើម្បីចង់បានក្រដាសប្រាក់នោះ គឺត្រូវយកមាសមកប្ដូរជាមួយនឹងធនាគារ។ ក្រៅពីនេះ មាសក៏ត្រូវបានគេយកទៅធ្វើជាគ្រឿងលម្អកាយ និងរបស់ប្រើប្រាស់ ដ៏មានតម្លៃជាច្រើនផ្សេងទៀតផងដែរ។

ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលផលិតមាសច្រើនជាងគេបំផុតក្នុងពិភពលោក៖

១/ ប្រទេសចិន
ជារដ្ឋមានអធិបតេយ្យភាពមួយ ស្ថិតនៅតំបន់អាស៊ីបូព៌ា ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសទី១ ដែលផលិតមាសច្រើនជាងគេបំផុតក្នុងពិភពលោក។ រ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសចិន គឺស្ថិតនៅក្នុងខេត្ត Shandong ហើយជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ៣៥៥០០០ គីទ្បូក្រាម។

២/ ប្រទេសអូស្តា្រលី Australia
ជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ២៧០០០០ គីទ្បូក្រាម។ រ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសអូស្ត្រាលី គឺស្ថិតនៅក្នុងរដ្ឋ New South Wales, Queensland និងរដ្ឋ Tasmania ។

៣/ សហរដ្ឋអាមេរិក
ត្រូវបានគេស្គាល់ថា ជាសាធារណរដ្ឋសហព័ន្ធ ដែលមានរដ្ឋចំនួន ៥០ និងស្រុកសហព័ន្ធមួយ។ ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិក ផលិតមាសបានចំនួន ២៧០០០០ គីទ្បូក្រាម ហើយរដ្ឋ Nevada គឺរ៉ែមាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។

៤/ ប្រទេសរុស្ស៊ី
ជាប្រទេសមួយ ស្ថិតនៅភាគខាងជើងនៃតំបន់ Eurasia ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ២០០០០០ គីទ្បូក្រាម។

៥/ ប្រទេសអាហ្វ្រិកខាងត្បូង
ជាប្រទេសមួយ ស្ថិតភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ១៩០០០០ គីទ្បូក្រាម។

៦/ ប្រទេសប៉េរូ
តំបន់ Cusco គឺជារ៉ែមាសដ៏ធំផុតនៅក្នុងប្រទេសប៉េរូ ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ១៥០០០០គីទ្បូក្រាម។

៧/ ប្រទេសកាណាដា
រ៉ែមាសដ៏ធំបំផុតរបស់ប្រទេសកាណាដា គឺស្ថិតនៅក្នុងខេត្ត Ontario ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ១១០០០០ គីទ្បូក្រាម។

៨/ ប្រទេស​ហ្គាណា
ហ្គាណាជាប្រទេសទី២ ដែលផលិតមាសច្រើនបំផុតក្នុងទ្វីបអាហ្វ្រិក និងស្ថិតនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតមាសច្រើនបំផុត ក្នុងពិភពលោកផងដែរ។ ជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ១០០០០០ គីទ្បូក្រាម។

៩/ ប្រទេស​ឥណ្ឌូនេស៊ី
រ៉ែមាសដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី គឺស្ថិតនៅក្នុងខេត្ត Papua ដែលជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ១០០០០០ គីទ្បូក្រាម។

១០. ប្រទេស Uzbekistan
ជាប្រទេសដីគោកមួយ ស្ថិតនៅតំបន់អាស៊ីកណ្ដាល ដែលជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ៩០០០០ គីទ្បូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here