អាកប្បកិរិយា ៥ចំណុចបង្ហាញថា ស្វាមីរបស់អ្នកមិនគោរពអ្នកឡើយ

0
238
baby and mom in Cambodia

តើអាកប្បកិរយាបែបណាខ្លះ ដែលបញ្ជាក់ថា ស្វាមីមិនចេះគោរពភរិយា? តាមពិតឥរិយាបទមិនគោរពមានច្រើនយ៉ាងណាស់ ដែលភរិយាទាំងឡាយអាចរៀនសង្កេតមើលដោយខ្លួនឯងបាន។ ជាពិសេស ប្រសិនបើស្វាមីមិនសូវយកចិត្តទុកដាក់ចំពោះអ្នក ហើយមិនដែលមើលឃើញពីគុណតម្លៃរបស់អ្នកជាដើម។

baby and mom in Cambodia

ខាងក្រោមនេះ ជាអាកាប្បកិរិយាទាំង៥ចំណុចដែលបង្ហាញថា ស្វាមីរបស់អ្នកមិនដែលគោរពអ្នកឡើយ៖

១/ គាត់មិនដែលប្រឹក្សាជាមួយអ្នកឡើយ
បើទោះបីជាមានរឿងអ្វីក៏ដោយ គាត់តែងតែសម្រេចចិត្តម្នាក់ឯងជានិច្ច ហើយមិនដែលពិភាគ្សាជាមួយនឹងអ្នកឡើយ។ បានន័យថា គាត់មិនទុកអ្នកជាមនុស្សសំខាន់ នៅក្នុងជីវិតរបស់គាត់នៅឡើយ។

២/ មិនដែលវល់នឹងបំណងប្រាថ្នារបស់អ្នកឡើយ
ប្រសិនបើអ្នកចង់ពិភាក្សាពីក្តីប្រាថ្នារបស់អ្នកទៅថ្ងៃអនាគត់ជាមួយនឹងគាត់ ប៉ុន្តែគាត់ហាក់ដូចជាមិនរវីរវល់ចំពោះក្តីសង្ឃឹមនេះទេ មានន័យថា គាត់មិនបានគោរព ឬខ្វាយខ្វល់ពីក្តីសង្ឃឹមក្នុងជីវិតរបស់អ្នកឡើយ។

៣/ ចូលចិត្តរិះគន់អ្នក
ជាធម្មតាគូស្នេហ៍ដែលចេះគោរពគ្នា តែងតែផ្តល់តម្លៃ នឹងជួយកែតម្រូវកំហុសឆ្គងដល់គ្នាទៅវិញទៅមក។ តែប្រសិនបើស្វាមីរបស់អ្នកតែងតែរិះគន់ និងចាំចាប់កំហុសអ្នកគ្រប់ពេល បានន័យថាគាត់កំពុងតែមិនគោរពចំពោះអ្នកហើយ។

៤/ និយាយដើមអ្នកប្រាប់អ្នកដទៃ
ប្រសិនបើគាត់ឧស្សាហ៍និយាយពីចំណុចអាក្រក់របស់អ្នកប្រាប់ដល់ម្តាយរបស់គាត់ ឬមិនភក្តិជិតស្និតរបស់គាត់ជាញឹកញាប់ មានន័យថា គាត់គ្មានការគោរពអ្នកដែលជាភរិយាបន្តិចឡើយ។

៥/ មិនសប្បាយចិត្តពេលវេលានៅជាមួយអ្នក
រាល់ពេលនៅជាមួយនឹងគាត់តែងតែមិនសប្បាយចិត្ត ឬធ្វើមុខគួរឲ្យធុញទ្រាន់ បានន័យថា គាត់គ្មានទុកអ្នកនៅក្នុងកែវភ្នែកទៀតឡើយ។ ជាពិសេស ប្រសិនបើគាត់តែងតែចង់គេចវេស មិនចង់និយាយតទល់ជាមួយនឹងអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here