បើយោងតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ Helsinki ប្រទេសហ្វាំងឡង់បានបង្ហាញថា ជំងឺឈឺអញ្ចាញធ្មេញអាចពន្យាពេលមានផ្ទៃពោះចំពោះនារីវ័យក្មេង។

ជំងឺអញ្ចាញធ្មេញ គឺជាប្រតិកម្មរលាកដោយសារតែការឆ្លងបាក់តេរីបន្ទាប់ពីការទំពារអាហារ។ ការស្រាវជ្រាវទៅលើស្ត្រីចំនួន ២៥៦នាក់ដែលមានសុខភាពល្អរកឃើញថា ពួកគេពិបាកក្នុងការមានផ្ទៃពោះ ក៏ដោយសារតែបាតក់តេរីជាច្រើនត្រូវបានរកឃើញនៅក្នុងទឹកមាត់របស់ស្ត្រីអស់ទាំងនោះបន្ទាប់ពីសង្កេតតាមដានរយៈពេលមួយឆ្នាំជាង។
ស្ត្រីដែលមានមេរោគបាក់តេរីច្រើននៅក្នុងមាត់អាចប្រឈមនឹងបញ្ហាពិបាកមានកូនរហូតដល់៣ដង បើធៀបទៅនឹងស្ត្រីដែលគ្មានជំងឺអញ្ចាញធ្មេញ។ អ្នកជំនាញ Paju មានប្រសាសន៍ថា «ការសិក្សរបស់យើងមិនមែនមានន័យថា ជំងឺឈឺអញ្ចាញធ្មេញអាចធ្វើឲ្យស្ត្រីគ្មានកូននោះទេ ក៏ប៉ុន្តែវាអាចធ្វើឲ្យកម្រិតនៃការមានកូនធ្លាក់ចុះ ដូច្នេះសូមទៅគ្លីនិកពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវ»។
លោកបានបន្ថែមទៀតថា ស្ត្រីវ័យក្មេងគ្រប់រូបគួរតែថែរក្សាមាត់ធ្មេញឲ្យបានល្អ ជាពិសេសក្នុងអំឡុងពេលចង់មានផ្ទៃពោះ៕