១.បន្ថយការបំបៅនៅពេលខ្លះ
គួរឱ្យកូនបន្ថយការបៅដោះនៅពេលមានអារម្មណ៍ឈឺក្បាលសុដន់ ឬឱ្យផ្អាកការបំបៅដោះតែម្ដងនៅពេលមានអាការឈឺចាប់ រហូតដល់ជាសះស្បើយ ចាំបន្ដឱ្យកូនបៅទៀត នេះក៏បានបន្ថយការឈឺចាប់បានផងដែរ ។
២.ឱ្យកូនបៅទឹកដោះឱ្យចេញ
ប្រសិនបើមានការឈឺចាប់ក្បាលដោះ អ្នកម្ដាយមិនគួរឱ្យកូនបៅដោះញឹកញយទេ ព្រោះខ្លាចឈឺចាប់កាន់តែខ្លាំងឡើង ក៏ប៉ុន្ដែប្រសិនបើកូនបានបៅរហូតមានទឹកដោះចេញហើយ នោះការឈឺចាប់ក៏អាចកាត់បន្ថយបានច្រើន ព្រោះថាទឹកដោះកាន់តែហូរកាន់តែបន្ថយការឈឺចាប់ប្រសើរឡើង នោះអាការឈឺចាប់នឹងមានតិចបំផុត ។
៣.ច្របាច់ដោះឱ្យចេញទឹកដោះមុនឱ្យកូនបៅ
ការដែលឱ្យអ្នកម្ដាយច្របាច់ដោះឱ្យចេញទឹកដោះមុនបំបៅកូននោះ ដើម្បីឱ្យការឈឺចាប់ដោយសារការប៊ឺតយកទឹកដោះរបស់កូនមានតិចតួច ព្រោះបើទោះជាអ្នកម្ដាយកំពុងឈឺចាប់ ឬមិនឈឺក្បាលសុដន់ក្ដី ក៏អាចជួយបន្ថយការឈឺចាប់បាន ហើយវិធីនេះពិតជាល្អបំផុតក្នុងការធ្វើឱ្យប្រព័ន្ធឈាមនៅជុំវិញក្បាលដោះដំណើរការបានល្អ ។
៤.កំណត់ពេលបំបៅដោះកូន
ប្រសិនបើយល់ល្អគួរតែឱ្យកូនបៅដោះក្នុងរយៈពេល ២ ម៉ោងម្ដង ឱ្យបៅលើសពីនេះបានតែ ល្កិកណាអ្នកម្ដាយងាយស្រួលក្នុងការបំបៅ ។ ការឱ្យកូនបៅដោះដោយកំណត់ពេលវេលាជាក់លាក់ នេះប្រពេញទឹកដោះនឹងធ្វើការបានល្អ ហើយមិនសូវទេវនាដោយសារការឈឺចាប់ ។
សូមរង់ចាំអានគន្លិះ ៤ បន្ថែមទៀតក្នុងពេលខាងមុខនេះ សូមអរគុណ ៕