នៅក្នុងចំណោមស្ត្រីដែលសម្រាលកូនដោយការវះកាត់៥នាក់ គឺមាន១នាក់ ដែលទទួលរងនូវការឈឺចាប់រ៉ាំរ៉ៃក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែប្រសិនបើស្ត្រីទាំងនោះបំបៅដោះកូនរយៈពេល៣ខែពេញ បញ្ហាការឈឺចាប់នឹងកាត់បន្ថយ នេះបើយោងតាមការរកឃើញរបស់អ្នកស្រាវជ្រាវ។
ការស្រាវជ្រាវបានបង្ហាញទៀតថា ស្ត្រីម្នាក់ក្នុងចំណោម៤(ប្រហែលជា២៣ភាគរយ) ដែលបំបៅដោះកូនរយៈពេលតែពីរខែ ឬតិចជាងនេះ គឺជួបប្រទះនូវការឈឺចាប៉រ៉ាំរ៉ៃត្រង់តំបន់វះកាត់រយៈពេលបួនខែក្រោយ បើធៀបទៅនឹងអ្នកម្តាយដែលបានបំបៅដោះកូនយូរជាងនេះ។
អ្នកជំនាញនៅសាកលវិទ្យាល័យក្នុងប្រទេស អេស្ប៉ាញ បាននិយាយថា «ការបំបៅដោះកូនរយៈពេលពីខែពេញ អាចប្រឆាំងនឹងការឈឺចាប់រ៉ាំរ៉ៃក្រោយពេលសម្រាលកូនដោយវះកាត់ ហើយសម្រាប់អ្នកដែលបំបៅដោះកូនតិចជាងបីខែច្បាស់ជាប្រឈមនឹងការឈឺចាប់រ៉ាំរ៉ៃរហូតដល់ទៅ៣ដង»។ ចំពោះការសិក្សានេះ អ្នកជំនាញបានធ្វើការពិសោធន៍ទៅលើស្ត្រីជាម្តាយដែលបានសម្រាលកូនដោយការវះកាត់ចំនួន ១៨៥នាក់ ក្នុងអំឡុងឆ្មាំ២០១៥ ទៅ២០១៦។
លើសពីនេះទៅទៀត អ្នកម្តាយដែលបានទទួលការអប់រំខ្ពស់ត្រូវបានគេរកឃើញថា មានការឈឺចាប់តិចជាងអ្នកម្តាយដែលទទួលការអប់រំបានតិច។ មិនតែប៉ុណ្ណោះស្ត្រីជាម្តាយជាងពាក់កណ្តាល(៥៤ភាគរយ)ដែលបំបៅដោះកូន ត្រូវបានគេរាយការណ៍មកថា បានទទួលរងនូវជំងឺថប់អារម្មណ៍៕