ភ្នំពេញ៖ ទាំរិកាដ៏កំសត់ម្នាក់ ត្រូវបានម្តាយបោះបង់ចោលក្បែរគុម្ពព្រៃឲ្យស្រមោចរោមខាំដ៏គួរឲ្យអាណិតអាសូរ ត្រូវបានរួចផុតពីកណ្តាប់ដៃមច្ចុរាជ ក្រោយសម្បុរសជន និងក្រុមហ៊ុនប្រហិតតាន់តាន់អនាម័យចុះជួយ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅទឹកដីខេត្តសៀមរាប។
ផ្អែមតាមហ្វេសប៊ុក នាយិកាក្រុមហ៊ុនប្រហិតតាន់តាន់អនាម័យ កញ្ញា តាន់ ទ្រីយ៉ា បានសរសេរថា បានមកខេត្តសៀមរាបដើម្បីសួរសុខទុក្ខ ទារិកាដ៏កំសត់ម្នាក់ ទើបនឹងកើតត្រូវបានម្តាយរុំក្នុងសំពត់ យកទៅទុកក្នុងព្រៃរយះពេលពីរថ្ងៃ ត្រូវបាន ស្ត្រីចំណាស់ពីរនាក់ប្រទះឃើញ ហើយសហការណ៍ជាមួយ គ ក ន ក សង្កាត់គោកចក នាំយកទៅសង្គ្រោះ។
បើតាមដំណើរដើមទងនៃសាច់រឿងពាក់ព័ន្ធទារិកាកំសត់នេះ គឺកាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៨ ស្ត្រីចំណាស់ពីរនាក់ បានដើរទៅរកអុស ក្នុងព្រៃក្បែរផ្ទះ ស្ថិតក្នុង ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ក៏លឺសំលេងក្មេងយំ ហើយដើររកមើល ក៏ ប្រទះឃើញ ទារកាម្នាក់ រំដោយក្រណាត់សំពត់ ក្នុងគុម្ភព្រៃ ហើយក៏រាយការណ៍ មកគណៈកម្មការទទួលបន្ទុក គាំពារកុមារនិងស្ត្រី សង្កាត់គោកចក នៃរដ្ឋបាលក្រុងសៀមរាប ហើយនាំយកទៅសង្គ្រោះនៅមន្ទីពេទ្យ កុមារអង្គរ ខេត្តសៀមរាប ។
បើតាមការអោយដឹងពីក្រុមការងារ គ ក ន ក សង្កាត់គោកចកបានអោយដឹងថា ទារិការដ៏កំសត់នេះ ត្រូវបានម្តាយយកបោះបង់ចោល ប្រហែលពីរថ្ងៃហើយ ត្រូវសត្វស្រមោច រោមខាំផងដែរ តែសំណាងល្អ ដែលមានប្រជាពលរដ្ឋយើងប្រទះឃើញហើយ យកទៅសង្គ្រោះទាន់ពេលវេលា ។
គិតត្រឹមថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៨ នេះ សុខភាព ទារិការដ៏កំសត់នេះ បានធូរស្បើយខ្លះៗហើយ ក្រោមការយកចិត្តទុកដាក់ ពីលោកគ្រូអ្នកគ្រូពេទ្យកុមារអង្គរ ជាពិសេសអ៊ុំស្រីម្នាក់ដែលមានចិត្តសប្បុរសធម៍ បាននៅមើលថែទារិការដ៏កំសត់នេះ នៅក្នុងមន្ទីពេទ្យផងដែរ ។
នាងខ្ញុំ តាន់ ទ្រីយ៉ា សូមអំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរសធម៌ សូមជួយដល់ទារិការដែលត្រូវការជំនួយយម្នាក់នេះផង៕
សូមទំនាក់ទំនងខាងមន្ទីរពេទ្យផ្ទាល់:
099 739 474
012 725 745
ប្រភព៖DR