ចង់​ឆាប់​មានកូន តើ​គួរ​រួមភេទ​នៅពេលណា?

0
1

សម្រាប់​គូស្នេហ៍​ថ្មោងថ្មី​មួយចំនួន​ច្បាស់​ជា​មិនទាន់​ដឹង​ពី​ពេលវេលា​រួមភេទ ដែល​បង្កើន​ឱកាស​នៃ​ការ​ឆាប់​មានកូន​នោះទេ ហេតុនេះ Babyandmom សូម​ធ្វើការ​បង្ហាញ​ពី​ពេលវេលា​ដែល​ល្អ​បំផុត​ក្នុងការ​រួមភេទ​ដើម្បីអោយ​ឆាប់​មានកូន។

 

 

ការរួម​ភេទ​មុន​ថ្ងៃ​បញ្ចេញ​អូវុល​មួយថ្ងៃ គឺជា​ពេលដែល​ស្ត្រី​មានឱកាស​មាន​ផ្ទៃពោះ​ខ្ពស់បំផុត ព្រោះ​ការបញ្ចេញ​អូវុល​នឹង​កើតមានឡើង​ក្រោយពេល​មក​រដូវ​រយៈពេល ១៤ថ្ងៃ នេះ​ក្នុងករណី​ដែល​ស្ត្រី​មាន​វដ្ត​រដូវ​ទៀងទាត់ (រាល់២៨ថ្ងៃ​មក​រដូវ​ម្តង)។

 

 

ស៊ុត​ដែល​បាន​បញ្ចេញ​ពី​អូវុល អាច​រស់​នៅបាន​ប្រមាណ​ជា ១២ ទៅ ២៤ម៉ោង ក្រោយពេល​វា​ត្រូវបាន​បញ្ចេញ។ សម្រាប់​ការ​មាន​ផ្ទៃពោះ​អាច​កើតឡើង បើ​ស៊ុត​ទៅ​ជួប​ជាមួយនឹង​មេជី​វិត​ឈ្មោល​ក្នុង​ពេលនេះ តែ​ប្រសិនបើ​អ្នក​ចង់បាន​កូន​ឆាប់ គួរតែ​រួមភេទ​ក្នុង​ពេលនេះ​មួយថ្ងៃ២ដង ដោយសារតែ​មេជី​វិត​ឈ្មោល​អាច​រង់ចាំ​ស៊ុត​នៅក្នុង​បំពង់​បង្ក​កំណើត រហូត​ទាល់តែ​វា​អស់​ជីវិត​ទៅវិញ។

បើ​លក្ខខណ្ឌ​សមស្រប មេជី​វិត​ឈ្មោល​អាច​រស់នៅក្នុង​រាងកាយ​មនុស្ស​ស្រី​បាន​រហូតដល់​ទៅ ៧ថ្ងៃ​ឯណោះ។ ហេតុនេះ​ការរួម​ភេទ​មុនពេល​បញ្ចេញ​អូវុល​មួយថ្ងៃ មេជី​វិត​ឈ្មោ​នឹងមាន​ឱកាស​ចូលទៅ​ដល់​ដៃ​ស្បូន ដើម្បី​រងចាំ​ស៊ុត​ដែល​បញ្ចេញ​មក៕

 

 

បាត់​រដូវ​ប៉ុន្មាន​សប្ដាហ៍ ទើប​ពិនិត្យ​ដឹងថា​មានកូន?

 

ប្រសិនបើ​នារី​គ្រប់រូប​ដែលមាន​រដូវ​ទៀង​រាល់​ខែ ក៏ប៉ុន្ដែ​នៅថ្ងៃនេះ​មិនមាន​ឃើញ​មក​រដូវ ហើយ ១សបា្តហ៍​កន្លង​ហើយក៏​មិនទាន់​ឃើញ​មក ដូច្នោះ​អ្នក​ត្រូវ​សាកល្បង​សង្កេត​ខ្លួនឯង​ថា នៅក្នុង​អម្លុង​ខែ​នេះ អ្នកមាន​រួមភេទ​ជាមួយ​ស្វាមី​ជា​ញឹកញយ​ឬទេ ? អាច​សាកល្បង​ធ្វើការ​ពិនិត្យ​ទឹកនោម​បាន ដើម្បីឱ្យ​ប្រាកដថា អ្នក​កំពុង​តាំង​គភ៌​ឬទេ?

 

 

១. គ្មាន​រដូវ​ប្រចាំខែ ១ សប្ដាហ៍ និង​មាន​អាការ​មិនសូវ​ស្រួល​ខ្លូន មិនថាតែ​វិលមុខ ក្ដៅខ្លួន រកខ្យល់ ឬ​អាការផ្សេងៗ ជា​សញ្ញា​ដាស់តឿន​ឱ្យ​អ្នក​ដឹងថា អ្នក​កំពុង​តាំង​គភ៌ ក៏ប៉ុន្ដែ​អាការ​ដែល​ពោល​នេះ ក៏​ជាស​ញ្ញា​នៃ​ការរាំងស្ទះ​ការ​មក​រដូវ​ផងដែរ។

២.ប្រសិនបើ គ្មាន​រដូវ ១ សប្ដាហ៍​ហើយ មាន​អារម្មណ៍​ធុញ​ធ​ប់ តានតឹង នៅ​មិន​ស្រណុក​ក្នុង​ខ្លួន ដូច្នោះ​សញ្ញា​នេះ អាច​បញ្ជាក់ថា អ្នក​និង​ពិនិត្យឃើញថា​កំពុងមាន​បុត្រ។

គួ​បញ្ជាក់​ផងដែរ​ថា ចំពោះ​ស្ត្រី​មួយចំនួន​មិនមាន​ឃើញ​មក​រដូវ ១ សប្ដាហ៍​ហើយ ក៏​មិនអាច​បញ្ជាក់​ផល​វិជ្ជមាន​នៃ​ការ​មាន​បុត្រ ១០០ ភាគរយ​បាន​ផងដែរ គឺត្រូវធ្វើ​ការរង់ចាំរ​ហូត​ដល់​ចាប់ពី ១ ទៅ ៣ សប្ដាហ៍ ព្រោះ​មកពី​បម្រែបម្រួល​អ័រម៉ូន​ស្ត្រី​ន​នៅក្នុង​ខ្លួនខុសៗគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here