មុនក្បាលខ្មៅ គឺជាចំណុចខ្មៅតូចៗដែលកើតមាននៅលើផ្ទៃមុខ ជាពិសេសនៅជុំវិញតំបន់ច្រមុះតែម្តង។ មុនក្បាលខ្មៅនេះ កើតឡើងដោយសារតែជាតិខ្លាញ់ មេរោគ ធូលីដី និងកោសិកាស្បែកងាប់ៗ នៅកកស្ទះក្នុងរន្ធរោម។ តែទោះជាយ៉ាងណាក៏ដោយ មិនមិនចាំបាច់ខ្វាយខ្វល់ទៀតឡើយ ព្រោះមន្តក្បាលខ្មៅ អាចកម្ចាត់បាន ដោយប្រើវិធីងាយប៉ុណ្ណោះ។
ធាតុផ្សំៈ
កន្សែងស្អាត និងទឹកក្តៅ
អំបិលមួយចិប
ទឹកក្រូចឆ្មារកន្លះស្លាបកាហ្វេ
ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
របៀបប្រើប្រាស់ៈ
១.ចាប់ផ្តើមយកកន្សែងជ្រលក់ក្នុងទឹកក្តៅ រួចពូតឲ្យនៅសើមៗទើបស្អំលើច្រមុះចំនួន ១០នាទី ដើម្បីបើករន្ធញើស និងរំលាយជាតិខ្លាញ់ព្រមទាំងភាពកខ្វក់ក្នុងរន្ធញើស។
២.ចាប់ផ្តើមលាយអំបិល ទឹកឃ្មុំ និងក្រូចឆ្មារ លាយបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយ។
៣.យកល្បាយនេះ ម៉ាស្សាថ្នមៗត្រង់ច្រមុះ រួចទុកចោលរយៈពេល១០នាទី។
៤.បន្ទាប់មកប្រើកន្សែងស្អាតមួយទៀតជ្រល់ទឹកក្តៅ ហើយជុតសម្អាតចេញ។
៥.ចុងក្រោយត្រូវលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកធម្មតាម្តងទៀត ដើម្បីបង្រួមរណ្ធញើសឡើងវិញ។
សូមព្យាយាមអនុវត្តមួយថ្ងៃម្តងជារៀងរាល់ពេលល្ងាច មុនក្បាលខ្មៅនៅលើចម្រុះរបស់អ្នកនឹងចាប់ផ្តើមអស់មុនក្បាលខ្មៅបន្តិចម្តងៗ បន្ទាប់បីប្រើបានមួយសប្តាហ៍ដំបូង៕
ប្រភព៖DR