មិន​លះបង់​ទម្លាប់​ទាំង៣យ៉ាងនេះ​ពេល​មាន​ផ្ទៃពោះ ទារក​នឹងមាន​បញ្ហា​ខួរក្បាល

0
1

ទម្លាប់​ក្នុងការ​រស់នៅ​របស់​អ្នក​ម្តាយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​ទារក ព្រោះ​វា​អាចធ្វើ​ឲ្យ​ទារក​មាន​សុខ​ភាពល្អ ហើយក៏​អាច​បំផ្លាញ​សុខភាព​ទារក​វិញ​ផងដែរ។ ជាពិសេស​ប្រសិនបើ​អ្នក​មិន​លះបង់​ទម្លាប់​អាក្រក់​ទាំង ៣ចំណុច​ខាងក្រោម​នេះ​បានទេ ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​ច្បាស់​ជា​ជួប​បញ្ហា​ជាមិនខាន។

 

 

 

គ្រឿង​ស្រវឹង

គ្រឿង​ស្រវឹង ត្រូវបាន​គេ​ចាត់ទុកជា​ភ​ស​ជ្ជៈ​មួយ​ប្រភេទ​ដែល​ប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​សុខភាព​ច្រើនយ៉ាង ប្រិ​សន​បើ​អ្នក​ទទួលទាន​លើស​ដែន​កំណត់។ ជាពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ត្រឹមតែ ២ ទៅ ៣កែវ​ក្នុង​មួយថ្ងៃ ក៏​អាច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ការលូតលាស់​របស់​ទារ​ក និង​ខួរក្បាល​ផងដែរ។ ហេតុនេះ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ស្ត្រី​គួរតែ​ជៀសវាង​ឲ្យ​ឆ្ងាយ។

 

 

ទម្លាប់​ជក់បារី

អ្នកណា​ក៏​ដឹង​ដែរ​ថា ផ្សែង​បារី​គឺជា​ដើមហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​កើតមាន​ជំងឺ​សួត​សម្រាប់​មនុស្ស​ទាំងឡាយ។ ចុះ​ទំ​រ៉ាំ​តែ​ទារក​មិនទាន់​កើត​ទៀត​នោះ តើ​គ្រោះថ្នាក់​យ៉ាងណា?

ការជក់បារី​ក្នុងពេល​មាន​ផ្ទៃពោះ ត្រូវបាន​គេ​ចាត់ទុកជា​ទង្វើ​ដ៏​អាក្រក់​បំផុត ប្រោះ​វា​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ទារក ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​សម​ម​ត្ថ​ភាព​ក្នុងការ​អភិវឌ្ឍ​ខួរក្បាល​ផងដែរ។

 

 

ស្ត្រេ​ស

ស្ត្រី​មាន​ផ្ទៃពោះ ដែល​ឧស្សាហ៍​កើត​បញ្ហា​ស្ត្រេ​ស​ជា​ញឹកញាប់ ក៏​អាច​គ្រោះថ្នាក់​ដល់​ខួរក្បាល​របស់​ទារក​ដែរ ព្រោះ​ក្នុងដំណាក់កាល​នេះ លំហូរ​ឈាម​រវាង​អ្នក​ម្តាយ​ទៅកាន់​ទារក នឹងមាន​ការផ្លាស់ប្តូរ។ ជាពិសេស​ប្រសិនបើ​ករណីនេះ​កើតឡើង​ចំ​ថ្ងៃ​ដំ​បូ​ន​នៃ​ការអភិវឌ្ឍ​ខួរក្បាល វា​នឹង​ប​ណ្តោ​ល​ឲ្យ​ខួរក្បាល​ទារក​មាន​ភាពច្របូកច្របល់៕

 

ទម្លាប់៥ចំណុច​ពេល​មាន​ផ្ទៃពោះ ជួយ​ឲ្យ​កូន​កើតមក​ឆ្លាត​លើសគេ

 

ជាធម្មតា​ភាព​ឆ្លាត​វៃ គឺ​ត្រូវបាន​កំណត់​ទៅលើ​ហ្សែ​ន​របស់​ឪពុកម្តាយ​ដែល​ផ្តល់​ទៅកាន់​កូន​ជំនាន់​ក្រោយ។ ប៉ុន្តែ​ប្រសិនបើ​ខ្សែស្រឡាយ​បរស់​អ្នក​មិនសូវ​ឆ្លាត តើ​ត្រូវធ្វើ​ដូចម្តេច​ទើប​កូន​កើតមក​ឆ្លាត​ដូច​គេ? តាមពិត​ហ្សែ​ន​ត្រូវបានគេទទួលស្គាល់​ថា ជា​ផ្នែក​មួយ​នៃ​ភាព​ឆ្លាត​វៃ​របស់កូនៗ ប៉ុន្តែ​ក្រៅ​ហ្សែ​ន នៅមាន​វិធី​មួយចំនួនទៀត​ក៏​អាចជួយ​ឲ្យ​កូន​របស់​អ្នក​កើតមក​មាន​ភាព​ឆ្លាត​វៃ​ដែរ។

 

របប​អាហារ

ការទទួល​ទាន​របប​អាហារ ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​ប្រូតេអ៊ីន​គ្រប់គ្រាន់ មិន​ត្រឹមតែ​អាចជួយ​ឲ្យ​អ្នក​ម្តាយ​មាន​កម្លាំង​នោះទេ វា​ក៏​អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ខយរ​ក្បាល​ទារក​ផងដែរ។ ដូច្នេះ ស្ត្រី​ទាំងឡាយ​គួរតែ​ញ៉ាំ​ស៊ុត ត្រី សាច់ និង​បន្លែ​ផ្លែឈើស្រស់ៗ ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។

ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ

ការធ្វើ​លំ​ហាត់ប្រាណ​អំឡុងពេល​មាន​ផ្ទៃពោះ កឺ​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ ព្រោះ​វា​អាចជួយ​លើកកម្ពស់​ដល់​សុខភាព​ទារក និង​ជំរុញ​ឲ្យ​ខួរក្បាល​មានការ​លូតលាស់​បានល្អ។

ដើរ​ក្រោម​ពន្លឺព្រះអាទិត្យ​នៅពេល​ព្រឹក

ទ​ម្លា​បើ​ដើរ​រយៈពេល ២០នាទី ក្រោម​ពន្លឺព្រះអាទិត្យ ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ខួរក្បាល​របស់​ទារក។ ព្រោះ​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ អាចជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ ឆ្អឹង និង​ខួរក្បាល​ទារក រីកលូតលាស់​បានល្អ។ ហេតុនេះហើយ អ្នក​ម្តាយ​ទាំងឡាយ គួរតែ​ចំណាយពេល​រាល់​ព្រឹក ដើម្បី​ស្រូបយក​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ។

 

 

អាន​សៀវភៅ

ទម្លាប់​ល្អ​មួយទៀត​ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​កុមារ គឺ​ការអាន​សៀវភៅ។ ការអាន​សៀវភៅ អាចជួយ​បង្កើន​ថាមពល​ខួរក្បាល​ទារក ហើយ​ធ្វើ​ឲ្យ​ទារ​កមាន​អារម្មណ៍​ស្រស់ថ្លា។

ស្តាប់​តន្ត្រី

ការ​ស្តាប់​តន្ត្រី អាចជួយ​ដោះស្រាយ​ភាព​តានតឹង និង​ធ្វើ​ឲ្យ​ទារក​មាន​ភាពស្ងប់ស្ងាត់។ ចំណុច​មួយ​នេះហើយ ដែល​គេ​ចាត់ទុក​តន្ត្រី ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុងការ​កែលម្អ​រកា​រលូត​សាស់​ទារក​ក្នុង​ផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here