បើយោងតាមការស្រាវជ្រាវថ្មីមួយពីអ្នកជំនាញអាមេរិក បានរកឃើញថា ការកើតទុក្ខដោយសារតែជួបវិបត្តិផ្លូវចិត្ត ឬក៏ទទួលរងនូវការឈឺចាប់ច្រើនលើកច្រើនសារពេក នៅក្នុងអំឡុងពេលពពោះ មិនត្រឹមតែមានបញ្ហាសុខភាពខ្លួនឯងនោះទេ សូម្បីតែទារកក្នុងផ្ទៃក៏រងនូវគ្រោះថ្នាក់ដូចគ្នា។
ការសិក្សានេះត្រូវាបានធ្វើឡើងទៅលើស្ត្រីចំនួន ២១៩០៤នាក់ ដែលមានអាយុចាប់ពី ៣០ឆ្នាំឡើងបានរកឃើញថា ការកើតទុក្ខអាចធ្វើឲ្យស្ត្រីឡើង ទម្ងន់ កើតជំងឺបេះដូង ទឹកនោមផ្អែម ព្រមទាំងមហារីក មានរហូតដល់ទៅ ៣៦ភាគរយឯណោះ។ ចំពោះស្ត្រីមានផ្ទៃពោះវិញ ប្រសិនបើកើតមានករណីនេះជាញឹកញាប់ អាចបង្កឲ្យទារកស្លាប់ក្នុងផ្ទៃ ឬកើតមុនពេលកំណត់។
ដូច្នេះហើយ ក្នុងអំឡុងពេលមានផ្ទៃពោះទាមទារកឲ្យអ្នកម្តាយទាំងឡាយត្រូវព្យាយាមធ្វើចិត្តឲ្យសប្បាយៗ ដើម្បីកូនមានសុខភាពល្អ និងកើតមកប្រកបដោយសុវត្ថិភាព៕
ប្រយ័ត្ន! កើតស្ត្រេសច្រើនក្នុងពេលមានផ្ទៃពោះ ប៉ះពាល់ដល់ទារក
មានភស្តុតាងជាច្រើនបានបង្ហាញថា បញ្ហាស្ត្រេសក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យទារកកើតមកមានទម្ងន់ស្រាល ហើយមានចរិកមិនល្អ។ តែទោះជាយ៉ាងណា មានទស្សនៈមួយចំនួនបានលើកឡើងផ្ទុយពីនេះ ហើយយល់ថា ក្មេងដែលកើតចេញពីផ្ទៃម្តាយមានបញ្ហាស្ត្រេស គឺមានភាពអំណត់អត់ធន់ជាងក្មេងដទៃ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា អ្នកម្តាយដែលមានបញ្ហាស្ត្រេសខ្លាំង អាចជួបនឹងបញ្ហាការកូនកើតមិនគ្រប់ខែ ឬកូនកើតមកមិនគ្រប់ទម្ងន់។
ចាប់តាំងពីរកឃើញពីផលប៉ះពាល់នេះហើយ អ្នកជំនាញបានផ្តល់ដំបូន្មានឲ្យស្ត្រីមានផ្ទៃពោះគ្រប់គ្រងបញ្ហាស្ត្រេសខ្លួនឯងឲ្យបានល្អ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលកើតមានចំពោះកូនទៅថ្ងៃអនាគត់៕
សូមទស្សនាវីដេអូដែលអ្នកជំនាញបានបង្ហាញដូចខាងក្រោម៖
Leave a Reply