ភាពមិនប្រក្រតីនៃការបង្កកំណើត បានបណ្តោឲ្យក្មេងស្ត្រីម្នាក់ទទួលរងនូវសរីរាង្គនៅខាងក្រៅរាងកាយអស់រយៈពេល ១៩ឆ្នាំ។
ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Sauda Suleiman Amour វ័យ ១៩ឆ្នាំ កើតមកមានភាពមិនត្រក្រតី ដោយថ្លើម និងពោះវៀនត្រូវនៅខាងក្រៅរាងកាយ។ ជាទូទៅភាពមិនប្រក្រតីនេះ ត្រូវបានវះកាត់ក្នុងរយៈពេលពីរបីម៉ោង បន្ទាប់ពីកំណើត ប៉ុន្តែករណីពិសេសមិនអាចធ្វើការវះកាត់បាននោះទេ។
រហូតដល់ធំពេញវ័យទើបគ្រូពេទ្យបានចាក់ខ្យល់ចូលក្នុងជញ្ជាំងពោះ ដើម្បីបង្កើនចន្លោះទំនេរឲ្យធំ សម្រាបា់ប់ពោះវៀន និងថ្លើម ចូលទៅក្នុងទីតាំងត្រឹមត្រូវវិញ។
វេជ្ជបណ្ឌិត Radhakrishna Patta ជាអ្នកព្យាបាលក្មេងស្រីនេះបាននិយាយថា «នាងមិនសូវបានលេងសើច ឬទៅលេងខាងក្រៅដូចក្មេងៗដទៃទៀតឡើយ ដោយសារតែសរីរាង្គខាងលៀនចេញមកក្រៅដូចមនុស្សមានផ្ទៃពោះអញ្ចឹងម» នាងត្រូវបានគេមើលថែដោយដោយចិត្តទុកដាក់បំផុត មិនដូច្នោះទេ សរីរាង្គដែលលៀនចេញមកក្រៅនឹងរងរបួស អាចបណ្តោលឲ្យនាងស្លាប់បាន។
ក្រោយពេលវះកាត់ នឹងត្រូវបានប្រើឧបករណ៍ជំនួយដង្ហើម អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីសម្របខ្លួនទៅនឹងថ្លើម ដែលបានបញ្ចូលទៅក្នុងពោះ។
មួយសប្តាហ៍បន្ទាប់ពីវះកាត់ នាងអាចញ៉ាំបានតែអាហាររាវៗប៉ុណ្ណោះ ប៉ុន្តែសំណាងល្អស្នាមរបួសរបស់នឹង មានភាពល្អប្រសើរ ហើយនាងក៏ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រលប់មកផ្ទះវិញផងដែរ៕