ទឹកគឺជាភេសជ្ជៈមួយប្រភេទដែលមិនអាចខ្វះបានសម្របាប់មនុស្សគ្រប់រូប ជាពិសេសគឺស្ត្រីកំពុងតែមានផ្ទៃពោះតែម្តង។ ការញ៉ាំទឹកក្តៅឧណ្ឌមួយថ្ងៃ ២ទៅ៣កែវ អាចជួយជំរុញឲ្យប្រព័ន្ធដំណើរការមានភាពល្អប្រសើរឡើង ការពារបញ្ហាទល់លាម ឈាមរត់បានល្អ ផ្តល់ថាមពល…។
ក៏ប៉ុន្តែតើអ្នកដឹងទេថា ក្រៅពីអត្ថប្រយោជន៍ទាំងប៉ុន្មានខាងលើនេះ ទឹកក្តៅឧណ្ឌៗ គឺជាឱសថការពារជំងឺគ្រុនក្តៅយ៉ាងពូកែ ចំពោះស្ត្រីមានផ្ទៃពោះ។ យើងដឹងហើយថា អំឡុងពេលមានផ្ទៃពោះស្ត្រីអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា គ្រុន គ្រុនផ្តាសាយ ក្អក និងការឆ្លងមេរោគផ្សេង។ អាស្រ័យហេតុនេះ ស្ត្រីមានផ្ទៃពោះទាំងឡាយចាំបាច់ត្រូវញ៉ាំទឹកក្តៅឧណ្ឌៗជាប្រចាំ។
ខាងក្រោមនេះ គឺជាអនុសាសន៍ដែលអ្នកជំនាញ បានបង្ហាញសម្រាប់ស្ត្រីមានផ្ទៃពោះ ៖
-ស្ត្រីមានផ្ទៃពោះត្រូវទទួលទានទឹកក្តៅឧណ្ឌៗឲ្យបាន ២ទៅ៣ ដែវក្នុងមួយថ្ងៃ។
-ក្នុងមួយថ្ងៃ ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវញ៉ាំទឹកឲ្យបានតិចបំផុត ៨កែវក្នុងមួយថ្ងៃ។
-សូមព្យាយាមទទួលទានទឹកដែលបានសម្លាប់មេរោគរួច ដូចជាទឹកឆ្អិន ឬទឹកដែលឆ្លងកាត់ការចម្រោះត្រឹមត្រូវ។
-នៅពេលធ្វើលំហាត់ប្រាណ ស្ត្រីមានផ្ទៃពោះត្រូវបន្ថែមទឹកឲ្យបានច្រើន ដើម្បីបង្ការការខ្សោះជាតិទឹកពីក្នុងខ្លួម។
-ក្រៅពីនេះស្ត្រីមានផ្ទៃពោះ គួរព្យាយាមទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕