ក្រុមគ្រួសារ និងសាច់ញាតិស្ត្រីរងគ្រោះមានការខឹងសម្បារយ៉ាងខ្លាំង ខណៈដែលឆ្មប ផ្នែកសម្រាលកូននៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានការធ្វេសប្រហែល បានធ្វើឲ្យស្ត្រីម្នាក់ និងទារកបានស្លាប់ នៅរសៀលថ្ងៃទី ២២មិថុនា ២០១៨ ប៉ុន្មានថ្ងៃមុននេះ។
ស្ត្រីរងគ្រោះមានឈ្មោះ ធា ណារី វ័យ៣១ឆ្នាំ មានមុខរបបជាជាងកាត់ដេរ និងប្តីឈ្មោះ ឈឿន សំណាង មានមុខរបបជាជាងជួសជុលរថយន្ត រស់នៅក្នុងភូមិ២ សង្កាត់លេខ ៣ ខេត្តព្រះសីហនុ។
បើយោង តាមអ្នកស្រីឯម សុខា ត្រូវជាម្តាយសពស្ត្រីរងគ្រោះ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកនេះ ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋជាច្រើន តែម្តងនេះប៉ះចំកូនស្រីគាត់បែរជាធ្វេសប្រហែស បណ្តោលឲ្យស្លាប់ទាំងម្តាយ និងកូនក្រោយពេលវះកាត់បាន ៣០នាទី។
ក្រោយពេលមានរឿងអកុសល់ គ្រូពេទ្យប្រចាំការមិនត្រឹមតែមិនទទួលកំហុសនោះទេ ថែមទាំគម្រាមម្តានសព មិនឲ្យទៅប្តឹងទៀត បើហ៊ានប្តឹងគាត់មិនអាចចូលមន្ទីរពេទ្យនេះទៀតទេទៅថ្ងៃក្រោយ។
តែក្រោយពីពត៌មានបែកធ្លាយ គ្រូពេទ្យទទួលបន្ទុកហេតុការណ៍នេះ គ្រោនឹងជូនថវិការ ៥០០០ដុល្លារ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែប្រធានគណ:ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងតែចាត់ចែងឲ្យផ្នែកគាំពារសុខភាពម្តាយ និងទារក បន្តការស្រាវជ្រាវដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕