(ប្រទេសថៃ)៖មន្ត្រីប៉ូលិសរបស់ថៃ និងក្រុមជួយសង្គ្រោះបានចាប់ផ្តើមជីកប្រហោងចូលទៅកន្លែងមួយនៅក្នុងរូបភ្នំNarngNoch(ខេត្តឈាងរៃ) ជាទីកន្លែងដែលគេសង្ស័យថាក្មេងៗកំពុងតែជាប់គាំងនៅទីនោះ រួមជាមួយនិងគ្រូបង្វឹកម្នាក់ផងដែរ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន របស់ Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋមន្ត្រីមហាផ្ទៃថៃ លោក អនុពង្ស ផាវចិន្តា (Anupong Paochinda)ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធសប្ដាហ៍នេះថា«ស្អែក (ថ្ងៃព្រហស្បតិ៍នេះ) យើងអាចនឹងជីកប្រហោងមួយចូលទៅកាន់រូងភ្នំ ប៉ុន្តែយើងមិនជីកវាជ្រៅនោះទេ ពោលគឺគ្រាន់តែសមល្មមឱ្យមនុស្សអាចចូលបានតែប៉ុណ្ណោះ… ហើយើងនឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមរកក្មេងៗទាំងនោះ»។