អាថ៌កំបាំង​ដ៏​អស្ចារ្យ៥យ៉ាង របស់​ទារក ដែល​គ្មាន​អ្នកណា​ដឹង

0
1

តើ​ទារក​ទើបនឹង​កើតមក​ភ្លាម មាន​ភាព​អស្ចារ្យ​អ្វីខ្លះ ដែល​យើង​មិន​ធ្លាប់​ដឹង? ខាងក្រោម​នេះ គឺជា​ភាព​អស្ចារ្យ​មួយចំនួន​ដែល​យើង​គ្រប់គ្នា​មិន​នឹកស្មាន​ដល់។

 

 

១.មួយឆ្នាំ ទារក​អាច​ឡើង​ទម្ងន់៣ដង

ក្នុង​រយៈពេល ១ឆ្នាំ​ដំបូង ទារក​មានការ​លូតលាស់​លឿន​ខ្លាំងណាស់ អាចនិយាយបាន​ថា​ប្លែក​រាល់ថ្ងៃ។ ក្នុង​ដំណាល់​កាល​លូតលាស់​នេះ ទារក​អាច​ឡើង​ទម្ងន់​រហូតដល់​ទៅ៣ដង​ឯណោះ តែ​ពួកគេ​មិន​ធាត់​ឡើយ។

២.រាងកាយ​របស់​ទារក​មាន​ភាព​ទន់​ខ្លាំង

អ្នកដឹង​ទេ មុនពេល​ឆ្អឹង​របស់​ទារក​លូតលាស់​បញ្ចូល​គ្នា​តែមួយ ពួកគេ​មាន​គ្រោងឆ្អឹង​រហូតដល់​ទៅ ៣០០ឆ្អឹង។ ទោះបីជា​គ្រោះ​ឆ្អឹង​ត​ជាប់​គ្នា​ហើយ​ក្តី តែ​រូបរាងកាយ​របស់​ទារ​កមាន​ភាព​ទន់​ខ្លាំងណាស់ ដូច​អ្នក​ហាត់​កាយសម្បទា​អញ្ចឹង។ នេះ​ជាល​ក្ខ​ខណៈ​ពិសេស​ពី​ធម្មជាតិ​មួយ ដែល​ទារក​គ្រប់រូប​មាននៅ​ពេល​កើតមក។

៣.ទារក​មាន​ភាសារ​និយាយ​ពី​កំណើត

អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ទារ​យំ គឺជា​ភាសារ​ពី​កំណើត​របស់​ពួកគេ ដើម្បី​ឲ្យ​ដឹងថា ពួកគេ​ឃ្លាន ត្រូវការ​ភាព​ក​ក្តៅ ឬ​មាន​បញ្ហា​មិន​ស្រួលខ្លួន។

 

 

៤.ទារក​ចេះ​វាពី​កំណើត

ប្រសិនបើ​អ្ន​មិន​ជឿ ចាំ​សង្កេតមើល នៅពេលដែល​ទារក​ទើបនឹង​កើត​ឃ្លាន​បៅ ពួកគេ​នឹង​ប្រើ​ចលនា​រាងកាយ​ទាំងមូល​ដើម្បី​វារ​ទៅរក​ដោះ​ដោយ​ខ្លួនឯង។ បើតាម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ទារក​អាច​ស្រង់ក្លិន​ទឹកដោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ប្រឹង​ធ្វើ​ចលនា​ឆ្ពោះទៅរក​តែម្តង។

៤.ទារក​អាច​បៅ និង​ដកដង្ហើម​ស្របពេល​តែមួយ

លើកលែងតែ​ពួកគេ​មាន​បញ្ហា​ផ្លូវដង្ហើម​នោះទេ ទើប​ពិបាក​ក្នុងការ​លេបទឹក​ដោះ និង​ដកដង្ហើម​ក្នុងពេល​តែមួយ។ ក៏​បើ​ទារក​មាន​សុខ​ភាពល្អ​វិញ​នោះ ពួក​អាចធ្វើ​រឿង​ទាំងពីរ​នេះ​បាន​ក្នុងពេល​តែមួយ​បាន​យ៉ាង​ងាយ ដោយសារតែ​ចុង​បំពង់ក​របស់​ពួកគេ ខ្ពស់ជាង​មនុស្សពេញវ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here