បើយោងតាមការស្រាវជ្រាវមួយ ដែលបានធ្វើឡើងដោយក្រុនអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានបាង្ហាញថា ការថើបប្រពន្ធមួយថ្ងៃ៣ដង ជាពិសេសមុនពេលទៅធ្វើការ មិនត្រឹមតែបង្កើនភាពស្និតស្នាល និងនាំលាភប៉ុណ្ណោទេ វាក៏ជួយឲ្យបុសមានសុខភាពល្អផងដែរ។
លោកវេជ្ជបណ្ឌិត Sazbo បានផ្តល់អនុសាសន៍ថា បុរសដែលបានថើបប្រពន្ធនៅត្រង់ថ្ងាស ថ្ពាល់ ឬមាត់ ពួកគេនឹងទទួលបានអារម្មណស្រស់ថ្លា មានភាពកក់ក្តៅ និងមានទំនុកចិត្តលើខ្លួនឯងក្នុងការបំពេញកិច្ចការ។
អ្នកជំនាញបានបន្តទៀតថា ការថើបនឹងជួយសម្រួលដល់ចង្វាក់បេះដូង បន្ថយសម្ពាធឈាម និងបញ្ហាឈឺក្បាលយ៉ាងមានប្រសិទ្ធភាព។ ការថើបញឹកញាប់ធ្វើឲ្យសាច់ដុំមុនមានសកម្មភាព ដូចជាការហាត់ប្រាណមួយដែលអាចជួយឲ្យស្បែកសភាពស្រស់ថ្លា សម្រួលចលនាឈាមរត់បានល្អ។ ចំពោះសរីរាង្គថ្លើម ក៏ដំណើរការបានល្អប្រសើរជាងមុនផងដែរ ហើយទាំងនេះហើយជាហេតុផលដែលធ្វើឲ្យបុរសមានអាយុវែង។
ក្រៅពីអត្ថប្រយោន៍ដូចដែលបានរៀបរាប់ខាងលើនេះ ការថើបម្តង អាចជួយដុតបំផ្លាញកាឡូរីក្នុងមួយម៉ោងរហូដល់ទៅ ១០០កាឡូរី ហើយប្រសិនបើអ្នកថើបមួយថ្ងៃ៣ដង អាចកាត់បន្ថយទម្ងន់ ១,៣៥គីឡូក្រាមឯណោះ។
ដូច្នេះ ដើម្បីទទួលបានភាពផ្អែមល្ហែម អារម្មណ៍រីករាយ និងបង្កើនអាយុឲ្យកាន់តែវែង បុរសគួរតែថើបប្រពន្ធជារៀងរាល់ថ្ងៃ៕