គុណវិបត្តិ៣ចំណុច នៃ​ការ​រួមភេទ​ពេល​មាន​ផ្ទៃពោះ!

0
1

ការ​មាន​ផ្ទៃពោះ គឺជា​ពេល​វេ​ល​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ស្ត្រី ព្រោះ​ពួកគេ​ត្រូវ​ភ្លក្ស​រសជាតិ​នៃ​ឧបសគ្គ​គ្រប់បែបគ្រប់យ៉ាង​រយៈពេល៩ខែ​ពេញ។ ប៉ុន្តែ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ មនុស្ស​ស្រី​ភាគ​ច្រើ​នៅតែ​ឆ្ងល់​ថា តើ​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ អាចមាន​គ្រោះថ្នាក់​ដែរឬទេ? តាមពិត​ការរួម​ភេទ​អំឡុង​ពេលនេះ អាច​ផ្តល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ។ ក៏ប៉ុន្តែ​ថ្ងៃនេះ Babyandmom សូម​បង្ហា​ពី​គុណវិប្បត្តិ​តែប៉ុណ្ណោះ។

 

 

១. ធ្វើ​ឲ្យ​ស្បូន​របស់​ស្ត្រី​មានការ​កន្ត្រាក់​ខ្លាំងៗ ដែល​អាច​បង្ក​ឲ្យ​កូន​កើត​មុនពេល​កំណត់(កើត​មិន​គ្រប់​ខែ)។

 

២.ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ពុំមាន​ចំណង់​ផ្លូវភេទ​នោះទេ ដូច្នេះ​ប្រសិនបើ​ស្វាមី​នៅតែ​ប្រព្រឹត្តិកម្ម​ភាព​ផ្លូវភេទ អាច​ប៉ះពាល់​ដល់​អារម្មណ៍​ស្ត្រី ហើយ​ភាពសប្បាយ​រីករាយ​ក៏​មិនអាច​កើតមាន​ដែរ។

 

៣.តាមរយៈ​ការសិក្សា​បាន​បង្ហាញថា ការ​រួមភេទ​នៅក្នុង​ត្រីមាស​ដំបូង និង​ចុងក្រោយ អាច​បង្ក​ឲ្យ​មនា​គ្រោះ ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ។

 

អាស្រ័យហេតុនេះ ស្វាមី​ទាំងឡាយ​គួរតែ​អត់ធ្មត់​បន្តិច​ទៅ យ៉ាងយូរ​ក្រោយពេល​សម្រាល​ហើយ​រយៈពេល ៣ខែ គឺអាច​រួមភេទ​បាន​វិញ​ហើយ ព្រោះ​រយៈពេល​នេះ​រាងកាយ​របស់​ស្ត្រី​បានរៀបចំ​ខ្លួន​រួចរាល់ និង​អាច​បង្ក​កំណើត​ម្តងទៀត​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here